A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 28 June 2012

Border villagers claimed Vietnam planted border posts inside Cambodian territory

By Khmerization
27-06-2012 
Radio Free Asia

A border post was planted  only about 100 metres from the houses of villagers in Alung Chrey and Thloch Trach villages, which is the birth place of National Assembly Heng Samrin.

Even Cambodian officials said they did not swap these two villages with Vietnam, villagers said a border post was already planted inside Cambodian territory.

Tan Toy, a villager in living Thlock Trach, said after the post was planted, he dare not go to a bush behind his house to cut trees to sell because whenever he venture into the backyard bush, the Vietnamese soldiers have always tried to capture him or they have shot at him.

Villagers said they faced hardship since the border post was planted in 2008, however, only now that the news  has surfaced that Heng Samrin's birth place of Thlock trach village has been ceded to Vietnam.
ពលរដ្ឋ​តាម​ព្រំដែន​អះអាង​ថា​បង្គោល​ព្រំដែន​វៀតណាម​បោះ​ចូល​ដី​កម្ពុជា 
ដោយ ទីន ហ្សាការីយ៉ា 
27-06-2012 Radio Free Asia
បង្គោល​ព្រំដែន​កម្ពុជា វៀតណាម នៅ​ភូមិ​អន្លង់ជ្រៃ និង​ភូមិ​ថ្លុកត្រាច ដែល​ជា​ស្រុក​កំណើត​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​នោះ មាន​ប្រវែង​ប្រមាណ​១០០​ម៉ែត្រ​ពី​ផ្ទះ​អ្នក​ភូមិ​អន្លង់ជ្រៃ។

RFA/Uon Chhin,: The picture of Anlung Chrey village, which is only located about 100 metres from the border post.
២៦-មិថុនា-២០១២៖ ភូមិ​អន្លង់ជ្រៃ ដែល​ជា​ស្រុក​កំណើត​របស់​លោក ហេង សំរិន ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ១០០​ម៉ែត្រ​ពី​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម។

ទោះ​បី​ជា​ខាង​មន្ត្រី​គណៈកម្មាធិការ​ព្រំដែន​បាន​អះអាង​ថា ភូមិ​នេះ​រដ្ឋាភិបាល​មិន​ដោះ​ដូរ​ជាមួយ​វៀតណាម​ក្ដី ប៉ុន្តែ ក្រុម​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ក្នុង​ភូមិ​ទាំង​ពីរ​នេះ បាន​អះអាង​ថា បង្គោល​ព្រំដែន​នោះ​បាន​បោះ​ចូល​មក​ទឹក​ដី​កម្ពុជា។
ប្រជាពលរដ្ឋ​ឈ្មោះ តាន់ តយ នៅ​ភូមិ​ថ្លុកត្រាច ឃុំ​កក់ ស្រុក​ពញាក្រែក បាន​រៀប​រាប់​ថា បន្ទាប់​ពី​គណៈកម្មាធិការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ បាន​បោះ​បង្គោល​ព្រំដែន​នៅ​ជិត​ភូមិ​របស់​គាត់។ ពួក​គាត់​មាន​ការ​លំបាក​ក្នុង​ការ​ចូល​ទៅ​កាប់​កូន​ឈើ​នៅ​ក្រោយ​ផ្ទះ​យក​មក​ លក់ ពីព្រោះ​ថា​នៅ​ពេល​ចូល​ទៅ​ក្នុង​ព្រៃ​ម្ដងៗ ត្រូវ​ប្រឈម​នឹង​ទាហាន​វៀតណាម​ដេញ​ចាប់ និង​បាញ់​គំរាម​ជានិច្ច។

ប្រជាពលរដ្ឋ​ជាច្រើន​បាន​លើក​ឡើង​ប្រហាក់​ប្រហែល​នឹង​លោក តាន់ ដែរ​ថា កាល​ពី​មុន​ពួក​គាត់​ចូល​ព្រៃ​នៅ​ខាង​ក្រោយ​ផ្ទះ​មិន​សូវ​មាន​បញ្ហា​អ្វី​ទេ ប៉ុន្តែ​បន្ទាប់​ពី​គណៈកម្មាធិការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ បាន​ទៅ​បោះ​បង្គោល​ព្រំប្រទល់ វៀតណាម កម្ពុជា កាល​ពី​ឆ្នាំ​២០០៨ មក ពួក​គាត់​មាន​ការ​លំបាក​ក្នុង​ការ​កាប់​រាន​ដី​ស្រែ និង​កាប់​កូន​ឈើ​យក​លក់ ឬ​យក​ធ្វើ​រោង​ស្នាក់​នៅ។
ការ​បោះ​បង្គោល​ព្រំដែន​ខ្មែរ វៀតណាម បាន​ចាប់​ផ្ដើម​ឡើង​កាល​ពី​ឆ្នាំ​២០០៦ មក​ដល់​បច្ចុប្បន្ន ដែល​ព្រំដែន​ខ្មែរ វៀតណាម មាន​ប្រវែង​ប្រមាណ ១.២៧០​គីឡូម៉ែត្រ ដោយ​លាត​សន្ធឹង​ពី​ខេត្ត​កំពត តាកែវ ស្វាយរៀង ព្រៃវែង កំពង់ចាម រតនគិរី មណ្ឌលគិរី ក្រចេះ និង​ស្ទឹងត្រែង។
សារព័ត៌មាន​នានា​បាន​ចុះ​ផ្សាយ​កន្លង​មក​ថា គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​បាន​ចរចា​គ្នា​ក្នុង​ការ​ដោះ​ដូរ​ភូមិ​ អន្លង់ជ្រៃ ដែល​ជា​ភូមិ​កំណើត​របស់​លោក ហេង សំរិន នេះ ជាមួយ​វៀតណាម។ ប៉ុន្តែ​បញ្ហា​នេះ ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​អន្លង់ជ្រៃ បាន​ថ្លែង​ថា ពួក​គាត់​មិន​បាន​ដឹង​អំពី​ផែនការ​ដោះ​ដូរ​ដី​ភូមិ​ជាមួយ​វៀតណាម​នោះ​ទេ។
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង បាន​ពន្យល់​ថា រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ធ្វើ​ការ​ដោះ​ដូរ​ភូមិ​កំណើត​របស់​លោក ហេង សំរិន គឺ​ភូមិ​អន្លង់ជ្រៃ ជាមួយ​វៀតណាម ទេ។ ប៉ុន្តែ លោក វ៉ា គឹមហុង បញ្ជាក់​ថា នៅ​ក្នុង​ផែនទី​របស់​បារាំង​បាន​ដាក់​ថា តំបន់​ភូមិ​អន្លង់ជ្រៃ នោះ ជា​ដី​របស់​វៀតណាម។ ដូច្នេះ វៀតណាម​យល់​ព្រម​ឲ្យ​ដី​ភូមិ​អន្លង់ជ្រៃ​នោះ​ឲ្យ​កម្ពុជា ពីព្រោះ​ភូមិ​នោះ​ជា​ភូមិ​កំណើត​របស់​លោក ហេង សំរិន ប៉ុន្តែ​កម្ពុជា​ត្រូវ​កាត់​ដី​កន្លែង​ផ្សេង​ឲ្យ​វៀតណាម វិញ។
បន្ថែម​ពី​លើ​នេះ​ទៀត លោក វ៉ា គឹមហុង មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ទេ ថា​តើ​កម្ពុជា​នឹង​កាត់​ដី​នៅ​តំបន់​ណា​ឲ្យ​ទៅ​វៀតណាម វិញ? ហើយ​មាន​ភូមិ​ប៉ុន្មាន​នឹង​ត្រូវ​ទទួល​ពី​វៀតណាម វិញ​នោះ។ លោក​គ្រាន់​តែ​បញ្ជាក់​ថា នេះ​ជា​ការងារ​របស់​គណៈកម្មាធិការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​គណៈកម្មាធិការ​ព្រំដែន​ខ្មែរ នៅ​ប្រទេស​បារាំង លោក ស៊ាន ប៉េងសែ បាន​អះអាង​ថា ការ​បោះ​បង្គោល​ព្រំដែន​នេះ រដ្ឋាភិបាល​មិន​បាន​សំអាង​លើ​ផែនទី​របស់​បារាំង​បាន​ទុក​ឲ្យ​នោះ​ទេ គឺ​រដ្ឋាភិបាល​យក​ផែនទី​ដែល​បារាំង​បន្សល់​ទុក​ខ្នាត ១​លើ​១​រយ​ពាន់ នោះ យក​មក​បញ្ចូល​គ្នា​ធ្វើ​ថ្មី​ទេ។ ដូច្នេះ ផែនទី​ថ្មី​នេះ វា​ចូល​មក​លើ​ដី​ខ្មែរ ពិសេស​ភូមិ​កំណើត​របស់​លោក ហេង សំរិន ជា​ដី​ខ្មែរ មិន​មែន​ជា​ដី​របស់​វៀតណាម នោះ​ទេ។
ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ជា​ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ ព្រះអង្គ​ធ្លាប់​មាន​បន្ទូល​សោក​ស្ដាយ​ចំពោះ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ​កន្លង​មក បាន​ថ្វាយ​ផែនទី​ខុស​ដល់​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ​នរោត្តម សីហនុ ដែល​ព្រះអង្គ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ នៃ​គណៈកម្មាធិការ​ព្រំដែន​កាល​ពី​ឆ្នាំ​២០០៥។
បង្គោល​ព្រំដែន​នៅ​តំបន់​ភូមិ​អន្លង់ជ្រៃ និង​ភូមិ​ថ្លុកត្រាច នោះ ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ប៉ុន្មាន​នោះ​ទេ មាន​ចម្ងាយ​កន្លែង​ខ្លះ​ប្រមាណ ១០០​ម៉ែត្រ ពិសេស​បង្គោល​លេខ ១២៧​ជាដើម នៅ​ខាង​ក្រោយ​ផ្ទះ​អ្នក​ភូមិ​អន្លង់ជ្រៃ ដែល​បង្គោល​ព្រំដែន​នេះ នៅ​ជាប់​របង​ចម្ការ​ចន្ទី​របស់​ប្រជាពលរដ្ឋ។
ដោយ​ឡែក​មេ​ភូមិ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​លើក​ឡើង​ថា ភូមិ​របស់​ខ្មែរ​មួយ​ចំនួន​ត្រូវ​វៀតណាម ឈ្លាន​ពាន​យក ដូច​ជា​ភូមិ​តាអែមចាស់ ជាដើម ពីព្រោះ​ភូមិ​នោះ ជា​ភូមិ​របស់​ជីដូន​ជីតា​របស់​អ្នក​ភូមិ​របស់​លោក។
ទន្ទឹម​ជាមួយ​គ្នា​នេះ​ដែរ ភូមិ​ថ្លុកត្រាច និង​ភូមិ​អន្លង់ជ្រៃ បច្ចុប្បន្ន​នេះ លោក ហេង សំរិន បាន​ធ្វើ​ការ​អភិវឌ្ឍ​ភូមិ​ទាំង​ពីរ​នេះ ដោយ​បាន​ជីក​ដី​ធ្វើ​ប្រឡាយ​ទឹក​សម្រាប់​ជា​ប្រព័ន្ធ​ស្រោច​ស្រព​ជូន​ ប្រជាពលរដ្ឋ​ធ្វើ​ស្រែ។ លោក ហេង សំរិន ក៏​បាន​ធ្វើ​ផ្ទះ​ថ្ម​ខ្ពស់​ពី​ដី​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​មួយ​ចំនួន​ដែរ នៅ​ភូមិ​ទាំង​ពីរ​នេះ។
ទោះ​បី​ជា​លោក ហេង សំរិន បាន​អភិវឌ្ឍន៍​នៅ​តំបន់​នោះ​ក្ដី ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​សម្ដែង​ការ​សោក​ស្ដាយ​អំពី​ការ​បាត់​បង់ ​ដី​ស្រែ ក្រោយ​ពី​គេ​បោះ​បង្គោល​ព្រំដែន​នេះ។ ប្រជាពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​លោក​ជា​គ្រួសារ​ក្រីក្រ​បាន​ទទួល​ផ្ទះ​ពី​លោក ហេង សំរិន នោះ បាន​រៀប​រាប់​ថា លោក​មាន​ការ​សប្បាយ​ចិត្ត​នៅ​ពេល​ទទួល​បាន​ផ្ទះ​រស់​នៅ​សមរម្យ​ជាមួយ​ គ្រួសារ​របស់​លោក ប៉ុន្តែ​ទន្ទឹម​នឹង​នេះ លោក​ក៏​មាន​ការ​សោក​ស្ដាយ​អំពី​ការ​បាត់​ដី ដោយ​សារ​តែ​បង្គោល​ព្រំដែន​វៀតណាម ចូល​មក​ដី​ខ្មែរ​នេះ​ដែរ។
ប្រជាពលរដ្ឋ​រស់​នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ វៀតណាម នៅ​ភូមិ​អន្លង់ជ្រៃ និង​ភូមិ​ថ្លុកត្រាច ភាគ​ច្រើន​មាន​ជីវភាព​ខ្វះខាត​ក្រីក្រ ពួក​គាត់​សង់​ផ្ទះ​ខ្ទម​ជញ្ជាំង​ប្រក់​ស្លឹក​តូចៗ ពិសេស​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ថ្លុកត្រាច។
ក្រុម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ក្រីក្រ ដោយ​សារ​គ្មាន​មុខ​របរ​អ្វី​ធ្វើ​ពិត​ប្រាកដ និង​មិន​មាន​ដី​ស្រែ​ធ្វើ​ច្រើន ពីព្រោះ​ថា ពួក​គាត់​មិន​អាច​កាប់​រាន​បាន​ទៀត​ទេ ពីព្រោះ​ថា អាជ្ញាធរ​វៀតណាម ឃាត់។
ក្រុម​ប្រជាពលរដ្ឋ​បាន​អះអាង​ទៀត​ថា សព្វ​ថ្ងៃ​នេះ ទាហាន​វៀតណាម ដើរ​ល្បាត​ក្នុង​ព្រៃ​នៅ​តាម​បង្គោល​ព្រំដែន​នោះ​ជា​រៀង​រាល់​ថ្ងៃ ពេល​ខ្លះ​ពួក​គេ​ជិះ​ម៉ូតូ​ចូល​មក​ក្នុង​ភូមិ​របស់​ពួក​គាត់ ពេល​ខ្លះ គេ​ស្ពាយ​កាំភ្លើង​មក​ជាមួយ​ក៏​មាន៕

No comments: