A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 30 July 2012

The reasons Khmer Krom Federation wanted to become a member of the UN Economic and Social Council

1. Khmer Kampuchea Krom Federation wanted to become a member of the UN Economic and Social Council because this council is responsible for the distribution of UN economic, social, humanitarian and cultural aid to member nation.
2. KKF failed in its bid to become a member because 27 nations voted against it because of Vietnam's objections. 14 members supported the KKF's bid and 10 members abstained.
3. American and Irish delegates slammed those who supported Vietnam's opposition to KKF's bid.
4. Vo Van Ai, chairman of Vietnam Committee on Human Rights=VCHR, also slammed those countries that supported Vietnam's lobby.
5. Thach Ngoc Thach, president of KKF, said the reason KKF failed in its bid was because Vietnam lobbied those countries that KKF is a racist organisation that used the term "Yuon" to refer to the Vietnamese people. Please read the definition of the word "Yuon" here.
មូលហេតុ​សហព័ន្ធ​ខ្មែរ​ក្រោម​ព្យាយាម​ចូល​ក្នុង​ក្រុមប្រឹក្សា​នៃ​អ.ស.ប. 
ដោយ ហាស់ សាន 
2012-07-30 Radio free Asia

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​ប្រទេស​មួយ​ចំនួន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ឲ្យ​ជួយ​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ចូល​ជា​សមាជិក​ក្នុង​ក្រុមប្រឹក្សា​ សេដ្ឋកិច្ច និង​សង្គមកិច្ច​នៃ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) ប៉ុន្តែ​មិន​បាន​សម្រេច​ដូច​បំណង​ឡើយ។

ការ​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បរាជ័យ​នេះ គឺ​ដោយ​សារ​ប្រទេស​ជា​សមាជិក​ក្រុមប្រឹក្សា​នេះ ភាគ​ច្រើន​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៣ ដកក្កដា ឆ្នាំ​២០១២ គាំទ្រ​ជំហរ​រដ្ឋាភិបាល​សង្គម​និយម​វៀតណាម ដែល​ជំទាស់​នឹង​បេក្ខភាព​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សុំ​ចូល​ជា​សមាជិក​ក្រុមប្រឹក្សា​ជា​គណៈកម្មការ​មួយ ក្នុង​ចំណោម​គណៈកម្មការ​ទាំង ៦ របស់​អ.ស.ប.។
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ទទួល​ការ​គាំទ្រ​ពី​ប្រទេស​ចំនួន ១៤ ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច​អ.ស.ប. ហើយ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ រួម​នឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រចាំ​តំបន់​ចំនួន ១២ ដែល​ស្នើ​សុំ​ចូល​ជា​សមាជិក​ពិគ្រោះ​ផ្ដល់​យោបល់​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ ​ឆ្នាំ​នៅ​បុរី​ញីវយ៉ក សំរាប់​ឆ្នាំ​២០១២។ សាធារណរដ្ឋ​សង្គម​និយម​វៀតណាម បាន​ទទួល​ការ​គាំទ្រ​ពី​ប្រទេស​ចំនួន ២៧ រី​ឯ​ប្រទេស​ចំនួន ១០ បាន​បោះ​ឆ្នោត​អនុប្បវាទ។

ឯកអគ្គរដ្ឋទូត​វៀតណាម ប្រចាំ​អ.ស.ប. លោក ឡេ ហ៊យទ្រុង (Le Hoai Trung) បាន​ហៅ​ការ​ព្យាយាម​រក​សេរីភាព និង​យុត្តិធម៌​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​សំរាប់​ជនជាតិ​ខ្មែរ​ថា មក​ពី​មាន​គំនិត​នយោបាយ ដែល​ជា​ការ​រំលោភ​ធ្ងន់ធ្ងរ​ដល់​តម្លៃ​ឯកភាព​ជាតិ​ដ៏​ជា​ទី​សក្ការៈ។
តំណាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​អៀរឡង់ (Ireland) បាន​ថ្លែង​ថា ជា​ការ​មិន​សមរម្យ​ទាល់​តែ​សោះ ដែល​ជំទាស់​មិន​ផ្ដល់​ការ​ទទួល​ស្គាល់​ដល់​អង្គការ​មួយ ដោយសារ​អង្គការ​នេះ​សំដែង​ទស្សនៈ​ផ្ទុយ​ពី​ជំហរ​រដ្ឋាភិបាល ដែល​មាន​វត្តមាន​ក្នុង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច​នោះ។
ប្រធាន​អង្គការ​ឈ្មោះ គណៈកម្មាធិការ​វៀតណាម​ផ្នែក​សិទ្ធិ​មនុស្ស (Vietnam Committee on Human Rights=VCHR) លោក វ៉ វ៉ាន់ អាយ (Vo Van Ai) បាន​ថ្លែង​គាំទ្រ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថា ជា​ការ​អាម៉ាស់​បំផុត​ដែល​រដ្ឋ​ជា​សមាជិក​អ.ស.ប. បន្ទន់​តាម​សម្ពាធ​វៀតណាម ហើយ​ក្លាយ​ជា​អ្នក​ចូល​ដៃ​រារាំង​សំឡេង​ស្រប​ច្បាប់​របស់​អ្នក​ការពារ​ សិទ្ធិ​មនុស្ស។
ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​កិច្ច​សហ​ប្រជាជាតិ ជា​សាខា​ដ៏​សំខាន់​មួយ​នៃ​អង្គការ​សហប្រជាជាតិ ជា​គណៈកម្មការ​មួយ​ក្នុង​ចំណោម​គណៈកម្មការ​ទាំង ៦ នៃ​អង្គការ​ពិភពលោក​នោះ។
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ព្យាយាម​ចូល​ជា​សមាជិក​ពិគ្រោះ​ផ្ដល់​ យោបល់​ក្នុង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច​នោះ មក​ពី​ក្រុមប្រឹក្សា​នេះ​ទទួល​បន្ទុក​ចាត់ចែង​បែងចែក សម្រួល និង​ផ្ដល់​ជំនួយ​ដល់​សកម្មភាព​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច មនុស្សធម៌ និង​វប្បធម៌​ក្នុង​សកលលោក ក្នុង​នាម​អង្គការ​សហប្រជាជាតិ។ ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច បង្កើត​ចេញ​ពី​ធម្មនុញ្ញ​សហប្រជាជាតិ នៅ​ឆ្នាំ​១៩៤៥ ធ្វើ​វិសោធនកម្ម​ម្ដង​នៅ​ឆ្នាំ​១៩៦៥ ម្ដង​ទៀត​នៅ​ឆ្នាំ​១៩៧៤ មាន​ប្រទេស​សមាជិក​ពី ១៨ ដល់ ៥៤ នា​ពេល​បច្ចុប្បន្ន។
សមាជិកភាព​ក្នុង​ក្រុមប្រឹក្សា​នេះ បែងចែក​តិច ឬ​ច្រើន​ទៅ​តាម​តំបន់​ក្នុង​ពិភពលោក រួម​ទាំង​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​សហប្រជាជាតិ​ផង ពោល​គឺ​អាសនៈ​ចំនួន ១៤ ផ្ដល់​ឲ្យ​ទ្វីប​អាហ្វ្រិក ១១ ឲ្យ​ទ្វីប​អាស៊ី ៦ ឲ្យ​ទ្វីប​អឺរ៉ុប​ប៉ែក​ខាង​កើត ១០ ឲ្យ​ទ្វីប​អាមេរិកឡាទីន ឬ​អាមេរិក​ខាង​ត្បូង និង ១៣ ឲ្យ​អឺរ៉ុប​ខាង​លិច ព្រម​ទាំង​តំបន់​ផ្សេងៗ​ទៀត។
ក្រៅ​ពី​មាន​រដ្ឋ​ជា​សមាជិក មាត្រា ៧១ នៃ​ធម្មនុញ្ញ​សហប្រជាជាតិ បើក​ឱកាស​ដល់​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល ពោល​គឺ​អង្គការ​ក្រៅ​រដ្ឋាភិបាល ចូល​រួម​ពិគ្រោះ​ផ្ដល់​យោបល់​ចំនួន ២.៥០០​អង្គការ ក្នុង​នាម​ជា​សមាជិក​មាន​សិទ្ធិ​ពិគ្រោះ​ផ្ដល់​យោបល់។សមាសភាព​សមាជិក​មាន​បី ​សណ្ឋាន ឬ​ឋានៈ។ ឋានៈ​ពិគ្រោះ​ផ្ដល់​យោបល់​ទូទៅ ឋានៈ​ពិគ្រោះ​ផ្ដល់​យោបល់​ពិសេស និង​មាន​ឈ្មោះ​ចុះ​ក្នុង​បញ្ជី​មាន​អត្ថប្រយោជន៍ (roster)។ អង្គការ​ណា​ពុំ​បាន​ទទួល​ឋានៈ​ណា​មួយ​តាម​ការ​ស្នើ​សុំ អាច​មាន​ឈ្មោះ​ក្នុង​បញ្ជី​រាយ​នាម នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច ជា​អង្គការ​សម្រាប់​ផ្ដល់​យោបល់​ម្ដងម្កាល។
ដោយ​ឡែក​ពី​ថ្លែង​មិន​ទទួល​ស្គាល់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រោះ​ជា​អង្គការ​នៅ​ក្រៅ​ស្រុក លោក ថាច់ ង៉ុកថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក្នុង​ពិភពលោក មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​សង្គម​និយម​វៀតណាម យក​មូលហេតុ​ថា ខ្មែរ​ក្រោម​ហៅ​ជនជាតិ​វៀតណាម​ថា "យួន" ដែល​ជា​ភាសា​សំដៅ​ប្រមាថ​មើល​ងាយ​ជាតិ​សាសន៍​របស់​គេ។
លោក ថាច់ ង៉ុកថាច់៖ «...ពាក្យ​ថា យួន ជា​ពាក្យ​ពី​ជី​ដូន​ជី​តា​មក​ម្ល៉េះ ហើយ​ជន​ជាតិ​ដទៃ​នៅ​ប្រទេស​វៀតណាម ដូច​ជា​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា ក៏​គេ​ហៅ​ថា យួន ដែរ»
រី​ឯ​ជនជាតិ​ចាម ដែល​មាន​ឫស​គល់​ពី​អតីត​អាណាចក្រ​ចម្ប៉ា ក៏​ហៅ​ជនជាតិ​វៀតណាម​សព្វ​ថ្ងៃ​ថា យួន ដូច្នោះ​ដែរ ហើយ​យោង​តាម​ឯកសារ​ស្រាវជ្រាវ ការ​ហៅ​នោះ​ក៏​មិន​សំដៅ​និយាយ​បញ្ឆិតបញ្ឆៀង​ក្នុង​ន័យ​ប្រមាថ​មើល​ងាយ​អ្វី​ ឡើយ។
តាម​ពង្សាវតារ​សង្ខេប​នៃ​ទឹកដី​អតីត​ខេត្ត​ក្នុង​អាណាចក្រ​ចិន​ភាគ​ខាង​ ត្បូង និង​អតីត​អាណាចក្រ​ចម្ប៉ា តាម​ដង​សមុទ្រ​ចិន​ខាង​ត្បូង ចុះ​ផ្សាយ​ក្នុងwikipedia អង់គ្លេស មុន​នឹង​បាន​ក្លាយ​ជា​ឈ្មោះ​ប្រទេស​វៀតណាម ដែនដី​របស់​ចិន​នោះ ដាក់​ឈ្មោះ​ថា ណាមវៀត មក​ទល់​ឆ្នាំ​១១១ មុន​គ.ស.។ ចាប់​ពី​សតវត្ស​ទី​៨ មក​ទល់​សតវត្ស​ទី​១៩ ទឹក​ដី​នោះ​ដូរ​ឈ្មោះ ១១​ដង គឺ​ពី "អណ្ណាម" ទៅ "ត្រាន់ណាម" រួច​ទៅ "អណ្ណាម" វិញ រួច "ទិញហាយគាន់" រួច "ដាយកូវៀត" រួច "ដាយវៀត" រួច "ដាយងូ" រួច "ជាវជី" រួច "ដាយវៀត" រួច "វៀតណាម" រួច "ដាយណាម"។ បារាំង​ដាក់​តំបន់​តុងកឹង អណ្ណាម និង​កូសាំងស៊ីន ក្រោម​អាណានិគម​ខ្លួន ហៅ​ថា ឥណ្ឌូចិន​បារាំងសែស ពី​ឆ្នាំ​១៨៨៧ ដល់​ឆ្នាំ​១៩៤៥។
លោក ថាច់ ង៉ុកថាច់ បញ្ជាក់​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​តែ​មាន​សង្ឃឹម ព្រោះ​ប្រទេស​ដែល​គាំទ្រ​សហព័ន្ធ​ខ្មែរ​ក្រោម​ជា​ប្រទេស​មហា​អំណាច ហើយ​ជា​ប្រទេស​សេរី ប្រកាន់​លទ្ធិប្រជាធិបតេយ្យ៖ «មហា​អំណាច​មាន​ស.រ.អា បារាំង និង អង់គ្លេស គេ​គាំទ្រ​សហព័ន្ធ។ រី​ឯ​ប្រទេស​កុម្មុយនិស្ត មាន រុស្ស៊ី ជាដើម គេ​គាំទ្រ​វៀតណាម ហើយ​នៅ​ថ្ងៃ​ចុង​ក្រោយ ចិន​គេ​ដូរ​គំនិត​ពី​គាំទ្រ​សហព័ន្ធ ទៅ​គាំទ្រ យួន វិញ។ មិន​មាន​អី​ចម្លែក​ទេ កុម្មុយនិស្ត គេ​គាំទ្រ​កុម្មុយនិស្ត​គ្នា​គេ​អ៊ីចឹង​ឯង»
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​បំណង​ចង់​បាន​សិទ្ធិ​ចូល​ពិគ្រោះ​ផ្តល់​យោបល់​នៅ​ក្នុង​ក្រុមប្រឹក្សា​ សេដ្ឋកិច្ច និង​សង្គមកិច្ច អ.ស.ប. ព្រោះ​ថា មាន​ប្រទេស​ជា​ច្រើន​ជា​សមាជិក​អ.ស.ប. រួម​នឹង​ក្រុមប្រឹក្សា​នេះ​ផ្ទាល់​ផង ផ្ដល់​ជំនួយ​ទាក់ទង​នឹង​វិស័យ​សេដ្ឋកិច្ច សង្គមកិច្ច មនុស្សធម៌ និង​វប្បធម៌​ដល់​ប្រទេស​វៀតណាម ប៉ុន្តែ​ខ្មែរ​ក្រោម​មិន​បាន​ទទួល​ផល​ដូច​ជនជាតិ​វៀតណាម។ ម្យ៉ាង​ទៀត​ខ្មែរ​ក្រោម​ដែល​ជា​ជន​ជាតិ​ដើម​លើ​ដែន​ដីសណ្ដ​កូសាំងស៊ីន ពុំ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ដូច​ជា​ជន​ជាតិ​វៀតណាម​នោះ​ឡើយ។ មួយ​វិញ​ទៀត ខ្មែរ​ក្រោម​បាន​ព្យាយាម​ទាមទារ​សិទ្ធិ​សេរីភាព​ក្នុង​នាម​ជា​ម្ចាស់​ទឹក​ដី យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ដូច​ជនជាតិ​វៀតណាម​ដែរ។
ប្រជាពលរដ្ឋ​ខ្មែរ​មួយ​រូប​មាន​ដើម​កំណើត​នៅ​ដែន​ដី​កម្ពុជា​ក្រោម ហើយ​បាន​ទៅ​រស់​នៅ​ស.រ.អា. បន្ទាប់​ពី​ចូល​បំរើ​កងទ័ព​វៀតណាម ចូល​វាយ​លុក​រំដោះ​កម្ពុជា​ពី​ក្រុម ប៉ុល ពត នៅ​ឆ្នាំ​១៩៧៩ គឺ​លោក នីវ ឡាំ អធិប្បាយ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា រដ្ឋ​អំណាច​វៀតណាម មាន​គោលការណ៍​សំរាប់​ខ្មែរ​ក្រោម​ដែល​ពុំ​ឲ្យ​ឱកាស​ដូច​ជនជាតិ​វៀតណាម​ទេ ជា​ពិសេស​ក្នុង​វិស័យ​សិក្សា​អប់រំ។
លោក នីវ ឡាំ៖ «កុម្មុយនិស្ត​ហ្នឹង​តាំង​ពី​ដើម​មក គេ​មិន​ថា មិន​ឲ្យ​យើង​រៀន​ទេ គេ​ឲ្យ។ ប៉ុន្តែ​គេ​រក​គ្រប់​មធ្យោបាយ​ឲ្យ​យើង​ហ្នឹង​ឈប់​ឯង។ គេ​ឲ្យ​រៀន​ពី​ថ្នាក់​ទី​៦ ទី​៧ ទី​៨ ទី​៩ ទី​១០ អ៊ីចឹង ប៉ុន្តែ​ចូល​ថ្នាក់​ទី​៦ គេ​រក​មធ្យោបាយ​ហើយ។ ដូចជា​ថ្នាក់​ទី​៦​ហ្នឹង កូន​ខ្មែរ​ហ្នឹង​អាច​ធ្វើ​ជា​គ្រូ​បង្រៀន​បាន។ បើ​កូន​យួន ថា្នក់​ទី​១០ ១១ ១២ ទើប​ធ្វើ​គ្រូ​បង្រៀន​បាន។ កម្រិត​បង្រៀន បើ​កូន​យួន បង្រៀន​ថ្នាក់​ទី​៦ ៧ ៨ ហើយ​កូន​ខ្មែរ​បង្រៀន​ថ្នាក់​មតេយ្យ ថ្នាក់​ទី​៣ ទី​៤ អ៊ីចឹង​ទេ»
បើ​ជា​ទាហាន រដ្ឋ​អំណាច​វៀតណាម​ផ្ដល់​អាទិភាព​ដល់​ខ្មែរ​ក្រោម ហៅ​ថា អ៊ូទៀន ប៉ុន្តែ​ត្រូវ​ទៅ​រៀន​សាលា​នាយ​ទាហាន​ខុស​គ្នា គឺ​ខ្មែរ​ក្រោម​រៀន​នៅ​សាលា​ផ្សេង ជនជាតិ​វៀតណាម​រៀន​នៅ​សាលា​ផ្សេង៖ «...ខ្ញុំ ​និយាយ​ពី​ទៅ​ទាហាន។ យើង​តែ​ថ្នាក់​ទី​៩ ទី​១០ ទៅ​ទាហាន ចេញ​មក​ពាក់​សក្ដិ​១ ភាសា​យួន គេ​ហៅ​ថា អ៊ូទៀន (អ៊ូទៀន= អាទិភាព) គេ​ឲ្យ​កូន​ខ្មែរ​បាន​ទៅ​ចូល​រៀន​សាលា​ទាហាន។ បើ​កូន​យួន ថ្នាក់​ទី​១២ បាន​ទៅ​ចូល​សាលា​ទាហាន​បាន ហើយ​ចេញ​មក​ពាក់​សក្ដិ​១ កូន​ខ្មែរ​គេ​ឲ្យ​ទៅ​រៀន​នៅ​សាលា​ឈ្មោះ ដុងដេ។ ដុងដេ​ហ្នឹង​មិន​អាច​ឡើង​ផ្កាយ​បាន​ទេ។ កូន​ខ្មែរ ៩៩% រៀន​នៅ​ដុងដេ​ហ្នឹង​ហើយ។ កូន​យួន រៀន​ថ្នាក់​ទី​១២ ទៅ​រៀន​នៅ​សាលា​ទាហាន​នៅ​ដាឡាក់ ចេញ​មក​ពាក់​សក្ដិ​១​ដូច​គ្នា​ដែរ ប៉ុន្តែ​អាច​ឈាន​ទៅ​ពាក់​ផ្កាយ​បាន។ កូន​ខ្មែរ​បាន​ត្រឹម​សក្ដិ​៥ អស់​ហើយ»
លោក​ថា បើ​ខ្មែរ​ក្រោម​ចង់​បន្ត​ការ​សិក្សា​វែង​ឆ្ងាយ កូន​អ្នក​ក្រ​ត្រូវ​ស្វែង​ឡើង​មក​រៀន​នៅ​ប្រទេស​កម្ពុជា រី​ឯ​កូន​អ្នក​ធូរធារ​អាច​បន្ត​រៀន​នៅ​មហាវិទ្យាល័យ​នៅ​ក្រុង​ព្រៃនគរ​បាន​ ដោយ​របៀប​ខ្លួន​ទី​ពឹង​ខ្លួន ពោល​គឺ​គ្មាន​កម្មវិធី​ឧបត្ថម្ភ​ពី​រដ្ឋ ងាយ​ស្រួល​ដល់​និស្សិត​ខ្មែរ​អាច​ទទួល​បាន​នោះ​ឡើយ៕

3 comments:

Anonymous said...

Keen on pusing for my compatriots,persistant wins resistant,keep on trying don't let Yuon wins.If you quit Yuon wins,don't give up or give in,keep on going even thought an obstacle and Yuon trying to block,we must not quit.May god bless you all khmers krom.

Anonymous said...

Great, our Khmer Krom brothers are fighting brave and hard to get world's attention.At least important countries like America and Ireland are their strong supporters. Even a leader of Vietnamese organization is also behind them. I really admire the Khmer Krom tenacity and their bravery.

Anonymous said...

All Khmer descents or Cambodian people live around the world included Khmer Surin and all Khmer descents live in Thailand have the right to give moral, technical and material supports to the Khmer Krom endeavors.