A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 31 August 2012

Frontier stones planted during the Angkorian Empire បង្គោល​ថ្ម​កំណត់​ព្រំប្រទល់​ដី​នៅ​សម័យអង្គរ​

Cambodian Express News 

By Prof. Michel Tranet, Ph.D
 
Angkorian era frontier stones were discovered in Surin and Buriram provinces in present-day Thailand as well as in Siem Reap, Battambang and Preah Vihear provinces in present-day Cambodia.
 ​គេ​បាន​ជួបប្រទះ​បង្គោល​ថ្ម​កំណត់​ព្រំប្រទល់​ដី​នៅ​សម័យអង្គរ នៅតាម​ភូមិ​ស្រុក​មួយចំនួន ស្ថិតក្នុង​អតីត​ព្រះរាជាណាចក្រ​កម្ពុជា ដូច​នៅ​ខេត្ត​សុ​រិ​ន្ទ្រ បុរីរម្យ (​ប្រទេស​ថៃ​បច្ចុប្បន្ន​) និង​នៅ​ស្រុក​ខ្មែរ ដូចជា ខេត្តសៀមរាប បាត់ដំបង និង​ព្រះវិហារ​ជាដើម​។ ប៉ុន្តែ​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ គ្មាន​អ្នកនិពន្ធ​ណាមួយ​បាន បាន​យកចិត្តទុកដាក់​ទៅលើ​បង្គោល​ថ្ម​កំណត់​ព្រំប្រទល់​ដី​នេះឡើយ ហើយក៏​ពុំទាន់​មានការ​បោះពុម្ពផ្សាយ​នូវ​បង្គោល​ទាំង​នោះដែរ ដែល​បង្គោល​ថ្ម​នេះ មាន​សារសំខាន់​ជា​អនេក​ក្នុងការ​សិក្សា​ស្វែងយល់ អំពី​ការរៀបចំ​ទឹកដី​ខ្មែរ​នា​សម័យបុរាណ​។​
បង្គោល មាន​ចម្លាក់​ព្រះ​ពោធិសត្វ​ភៃ​ស​ជ្យ​គ្រុ​រ នៅ​ស្រុក​គូលែន (​ម​.​ត ២០១១)​
​ ​ដូនតា​ខ្មែរ​យើង​សាងសង់​បង្គោល​សីមា​ទាំងនោះ​ឡើង មិនមែន​សម្រាប់តែ​អំពី​បរិស្ថាន​នោះទេ ដូច​ករណី​បង្គោល​សីមា​អម​វិធី ឬ​ផ្លូវ​ចូលទៅ​កាន់​ប្រាសាទ គឺ​សម្រាប់​កំណត់​ព្រំប្រទល់​ដី​ក្នុង​សម័យបុរាណ​។​
​ ​ចំពោះ​អត្ថប្រយោជន៍​នៃ​បង្គោល​ថ្ម​ទាំងនោះ សិលាចារឹក​មួយចំនួន​នា​សម័យអង្គរ​ក៏បាន​ពិពណ៌នា​អំពី​ការដាំ​បង្គោល​ថ្ម ដើម្បី​កំណត់​ព្រំប្រទល់​ដី​។ សិលាចារឹក​ខ្លះទៀត​ក៏បាន​រៀបរាប់​អំពី​ការ​ប្តឹងផ្តល់​គ្នា​ដល់​ ព្រះមហាក្សត្រ អំពី​ការរំលោភ​ដីធ្លី ដែល​បណ្តាល​ឲ្យ​មាន​ការបង់​បង្គោល​ថ្ម​ឡើងវិញ ដោយ​ព្រះរាជអាជ្ញា​ថែម​ទៀតផង​។​

​ ​ចំនួន​បង្គោល​ថ្ម​សម្រាប់​កំណត់​ព្រំប្រទល់​ភាគច្រើន ជា​បង្គោល​ថ្ម​ដែល​សាងសង់ឡើង​ក្នុងសម័យ​អង្គរ​ពី​សតវត្សរ៍​ទី​១០ ដល់ទី ១៣ នៃ​គ្រឹ​ស្ត​សករាជ​។ បង្គោល​ថ្ម​ទាំងនោះ ក៏បាន​បង្ហាញ​ឲ្យ​យើង​ដឹង​អំពី​ទិន្នន័យ​ពាក់ព័ន្ធ​ទៅនឹង​ការគ្រប់គ្រង​ ប្រទេស​នា​សម័យបុរាណ ហើយ​វា​ក៏​ជា​សញ្ញា​បង្ហាញ​ការផ្លាស់ប្តូរ​នៃ​ប្រព័ន្ធ​រដ្ឋបាល ដែលជា​សញ្ញាណ​នៃ​វឌ្ឍនភាព​។ រហូតមកដល់​សព្វថ្ងៃ​នេះ ពុំទាន់​មាន​គេ​រកឃើញ​នូវ​បង្គោល​ថ្ម​ណាមួយ​នា​សម័យ​ចេនឡា​នៅឡើយ​ទេ​។​


​ ​វត្តមានរ​បស់បង្គោល​ថ្ម​ទាំងនោះ នៅ​ប្រទេស​កម្ពុជា និង​នៅ​ភាគ​ឦសាន និង​កណ្តាល​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន គឺជា​ភស្តុតាង​មួយនា​សម័យអង្គរ ដែល​បង្ហាញថា សម័យ​នោះ គឺជា​សម័យកាល​មួយ ដែល​បានចាប់ផ្តើម​ក្រោម​ការដឹកនាំ​របស់​ព្រះមហាក្សត្រ​ខ្មែរ​។ ការផ្លាស់ប្តូរ​ទម្រង់​គ្រប់គ្រង​ខាងលើនេះ គឺជា​ភស្តុតាង​ជា​ប្រយោល​ធ្វើ​ឲ្យ​យើង​ឃើញ​នូវ​ការ​លេចធ្លោ​ឡើង​នូវ​ផែនការ​ រៀបចំ​ដែនដី​ខ្មែរ ឬ​នគររូបនីយកម្ម​យ៉ាង​ជាក់ច្បាស់ ពី​សំណាក់​ប្រមុខ​ដឹកនាំ​ខ្មែរ​ក្នុងសម័យ​មហានគរ​។​


បង្គោល ​ថ្ម​នៅក្នុង​វត្ត​មួយ ខេត្ត​សុ​រិ​ន្ទ្រ អតីត​ទឹកដី​ខ្មែរ​សព្វថ្ងៃ បានក្លាយ​ទៅជា​របស់​ថៃ (​ម​.​ត ១៩៩០) និង បង្គោល​ថ្ម នៅ​សារមន្ទីរ​ខេត្តបាត់ដំបង (​ម​.​ត ២០០១)

​ ​ទោះបីជា​ការសិក្សា​ស្រាវជ្រាវ​អំពី​បង្គោល​ថ្ម​កំណត់​ព្រំប្រទល់​ដី​ ទាំងនោះ មិនទាន់មាន​លក្ខណៈ​ស៊ីជម្រៅ​នៅឡើយ​ក៏ដោយ តែ​វត្តមានរ​បស់បង្គោល​ទាំងនោះ នៅលើ​ទំហំ​ទឹកដី​មួយ​យ៉ាង​ល្វឹងល្វើយ​ទូទាំង​ចក្រភព​អង្គរ បាន​បង្ហាញថា វា​ជាការ​ឯកភាព​វប្បធម៌ មានន័យថា កន្លែង​ណា​ដែលមាន​ការបង់​បង្គោល ឬ​លក្ខខណ្ឌ​ត្រឹមត្រូវ អំណាច​ជា​ផ្លូវការ​បានមក​ដល់ទី​នោះ ព្រោះ​វា​ជា​សញ្ញា​នៃ​ការកាន់កាប់​គ្រប់គ្រង​ទឹកដី​ដោយ​ប្រជាជន​ខ្មែរ​យ៉ាង​ ប្រាកដ​។ រដ្ឋបាល​ភូមិសាស្ត្រ​កម្ពុជា នា​សម័យបុរាណ​គប្បី​យើង​មិនត្រូវ​មើលរំលង​ឡើយ​។​
​សូមជម្រាបថា មាន​ករណីខ្លះ​នៅលើ​បង្គោល​ថ្ម កំណត់​ព្រំប្រទល់​ដ៏​មាន​ឆ្លាក់​ទេវរូប ឬ​ព្រះ​ពុទ្ធរូប ដើម្បី​មូលហេតុ​សាសនា​៕ (​ម​.​ត្រា​ណេ​)

3 comments:

Anonymous said...

I wish I own this piece of History...

Anonymous said...

It shows that Khmer owned most of Thailand.

Anonymous said...

This border marker must be all around Burma border during King Jayavarman7 reign..