A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 31 October 2012

Press Release: Cambodian Villagers File Case with U.S. Government Against American Sugar Giant (Tate & Lyle EU Sugars) រឿងក្តី​ស្ករស នៅ​ខេត្ត​កោះកុង ត្រូវ​ប្តឹង​ទៅ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ [English and Khmer]

This Wednesday, October 31, 2012, over 200 Cambodian families will file a complaint with the U.S. Government against American Sugar Refining (ASR) -- better known as Domino Sugar -- alleging breaches of the OECD Guidelines for Multinational Enterprises related to sugar sourced from illegal land concessions in Cambodia. 

Please see attached an EMBARGOED press release announcing the filing of this case. Spokespeople are available for interviews in Washington, D.C., Thailand, and Cambodia.
This long-running, controversial case pits hundreds of poor farmers against politically powerful and well connected companies and politicians in Cambodia, Thailand, the U.K (Tate & Lyle), and U.S. The case is being investigated by the EU under its Everything But Arms trade program, the United Nations Special Rapporteur on the Situation of Human Rights in Cambodia, the National Human Rights Commission of Thailand, and a local administrative court in Cambodia. The case has also led to an international sugar boycott of the implicated companies.

The villagers are seeking the return of their land, the confiscation of which has caused widespread suffering in their community and is part of an epidemic of land-grabbing in Cambodia for large-scale agriculture plantations. This case is the first of its kind filed under the OECD Guidelines for Multinational Enterprises against a company for activities in Cambodia.

Also attached are summaries of the OECD Guidelines as well as the National Contact Point, the office within the U.S. State Department that will handle the complaint. We hope your news service decides to cover this important and evolving situation. 

Sincerely,

Paul Donowitz
ASR OECD PRESS RELEASE EMBARGOED.pdf                                                                                                   
OECD Guidelines for Multinational Enterprises Summary.pdf                                                                                                   
NCP Summary.pdf                                                                                                   
(ថ្ងៃទី 30 តុលា 2012,) | ដោយ: លី សិលា  CEN

នំពេញ: ​អង្គការ​សង្គម​ស៊ីវិល​ពីរ បាន​ផ្សព្វផ្សាយ​ថា ប្រជាពលរដ្ឋ​នៅ​ខេត្តកោះកុង​ជាង ២០០ គ្រួសារ បាន​ប្តឹង​ក្រុមហ៊ុន ទិញ​ស្ករស ដែល​ជា​ផ្នែក​យ៉ាងសំខាន់ ចំពោះ​រឿងក្តី​សម្បទាន​ដី​សេដ្ឋកិច្ច យ៉ាង​ចម្រូងចម្រាស និង​អូសបន្លាយ​ពេល​ជា​យូរ​មក​ហើយ​។​


​ សេចក្តីប្រកាស​ព័ត៌មាន ចេញផ្សាយ​នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១២ របស់​អង្គការ មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ និង​អង្គការ Earth Rights International បង្ហាញថា ប្រជាពលរដ្ឋ ចំនួន ២០៧ គ្រួសារ រស់នៅ​ស្រុក​ស្រែអំពិល ខេត្ត​កោះកុង ហើយ​ដែល​ដីធ្លី​របស់​ពួកគេ ត្រូវ​រឹបអូស​យក​ដោយ​បង្ខំ សម្រាប់​ធ្វើ​ចម្ការ​អំពៅ និង​សង់​រោងចក្រ​ផលិត​ស្ករស បាននាំគ្នា​ងាក​ទៅរក​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដើម្បី​សុំឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិ​ក ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី ដែល​អូសបន្លាយ​ជា​យូរ​មក​ហើយ​នោះ​។​

​សេចក្តីប្រកាស បាន​លើកឡើង​ថា "​ថ្ងៃនេះ ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ឈូក ជីខ និង​ភូមិ​ត្រពាំង​កណ្តាល ស្រុក​ស្រែអំបិល ខេត្ត​កោះកុង បាន​រៀបចំ​រឿងក្តី​នេះ ដាក់ជូន​ក្រុង​វ៉ាស៊ីនតោន ដើម្បី​ប្តឹង​ក្រុមហ៊ុន​ស្ករស​ធំ​មួយ ឈ្មោះថា American Sugar Refining ហៅ​កាត់​ថា ASR"​។​

​សេចក្តីប្រកាស បន្តថា ប្រជាពលរដ្ឋ​ទាំងនេះ បាន​ព្យាយាម​ស្វែងរក​អន្តរាគមន៍​ពី​រដ្ឋាភិបាល ឲ្យជួយ​ដោះស្រាយ​វិវាទ​ដីធ្លី ដែល​បាន​បណ្តាលឲ្យ​មាន​ផល​ប៉ះពាល់​សេដ្ឋកិច្ច និង​សង្គមកិច្ច​យ៉ាងខ្លាំង ចំពោះ​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ ចាប់តាំងពី​ក្រុមហ៊ុន​របស់​ជនជាតិ​ថៃ និង​តៃវ៉ាន់ និង​សមាជិក​ព្រឹទ្ធសភា​ដ៏​មានអំណាច គឺ​លោក លី យ៉ុង​ផាត់ បាន​ដកហូត​យក​ដី​របស់​ពួកគាត់ តាមរយៈ​សម្បទាន​ដី​សេដ្ឋកិច្ច ចំនួន​ពីរ នៅ​ឆ្នាំ​២០០៦​។​

​សេចក្តីប្រកាស​ជា​បន្ទាន់​នោះ បាន​លើកយក​សម្តី​របស់​ប្រជាពលរដ្ឋ​ម្នាក់ ក្នុង​ចំណោម​ប្រជាពលរដ្ឋ ដែល​បាន​ផ្តិតមេដៃ​ប្តឹង ទៅកាន់​រដ្ឋាភិបាល​អាមេរិក ដោយ​លើកឡើង​ថា "​ក្រុមហ៊ុន ដែល​ទិញ​ស្ករស​ផលិត​នៅលើ​ដី​រឹបអូស​យក​ពី​ប្រជាជន ត្រូវតែមាន​ចំណែក​ទទួលខុសត្រូវ​ចំ​ពោះ​ទុក្ខវេទនា​របស់​យើង​។ យើង​សង្ឃឹមថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក អាច​ជួយ​ធ្វើ​អន្តរា​គន៍ ធ្វើឲ្យ​ក្រុមហ៊ុន ASR ទទួលខុសត្រូវ ចំពោះ​បញ្ហា​នេះ​"​។​

​សេចក្តីប្រកាស បាន​លើកឡើង​ថា ពាក្យបណ្តឹង​នេះ ត្រូវ​បាន​ដាក់ជូន​ទៅ​ការិយាល័យ​ទំនាក់ទំនង​ថ្នាក់ជាតិ​សហរដ្ឋអាមេរិក ដែល​ជា​ការិយាល័យ​របស់​រដ្ឋាភិបាល​មួយ មាន​ភារកិច្ច​ដោះស្រាយ​វិវាទ ទាក់ទង​នឹង​គោលការណ៍​ណែនាំ​របស់​អង្គការ​សហប្រតិបត្តិកា​រ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​។ នេះ​ជា​រឿង​ក្តី​ទី​១​ហើយ ដែល​ត្រូវបាន​ប្តឹង​ស្របទៅតាម​គោលការណ៍​ណែនាំ ចំពោះ​ក្រុមហ៊ុន ដែល​ប្រព្រឹត្ត​ខុស​នៅក្នុង​ប្រទេស​កម្ពុជា​។​

​សេចក្តីប្រកាស បាន​គូសបញ្ជាក់ថា គោលការណ៍​ណែនាំ​នេះ ជា​ក្រុម​អន្តរជាតិ ស្តីពី ការប្រតិបត្តិ​អាជីវកម្ម ដោយ​ទទួលខុសត្រូវ ហើយ​ត្រូវបាន​អនុម័ត​ឲ្យប្រើ​ប្រាស់​ដោយ​សហរដ្ឋអាមេរិក​។ តំណាង​របស់​សហគម​ន៍​ទាំងបី ក្នុង​រឿងក្តី​នេះ មាន​ក្រុម​មេធាវី​ការពារ​សហគមន៍ មក​ពី​មជ្ឈមណ្ឌល​អប់រំ​ច្បាប់ សម្រាប់​សហគមន៍ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ Earth Rights International ហៅ​កាត់​ថា ERI​។​

​សេចក្តីប្រកាស បាន​លើកឡើង​ថា នៅ​ឆ្នាំ​២០០៦ ក្រុមហ៊ុន​ផលិត​ស្ករស​ថៃ ឈ្មោះ Khon Kaen Sugar Co. Ltd ហៅ​កាត់​ថា KSL ក្រុមហ៊ុន​ម្ហូបអាហារ​តៃវ៉ាន់ ឈ្មោះ Ve Wong និង​សមាជិក​ព្រឹទ្ធសភា លោក លី យ៉ុង​ផាត់ បាន​បង្កើត​ក្រុមហ៊ុន​ខ្មែរ​ពីរ​ក្រុមហ៊ុន ដើម្បី​ទទួលបាន​សម្បទាន​ដី សម្រាប់​ចម្ការ​អំពៅ ទ្រង់ទ្រាយ​ធំ និង​សង់​រោងចក្រ​ផលិត​ស្ករអំពៅ​។

​ គម្រោង​អភិវឌ្ឍន៍​នោះ ដី​មួយផ្នែកធំ ជា​ដី​ដែល​កាន់កាប់​ដោយ​ប្រជាពលរដ្ឋ ភូមិ​ឈូក ភូមិ​ជីខ និង​ភូមិ​កណ្តោល​។ ប្រជាពលរដ្ឋ​ទាំងនោះ សុទ្ធតែ​មាន​សិទ្ធិ​ភោគៈ ឬ​សិទ្ធិ​កាន់កាប់ ដោយមាន​ឯកសារ​បញ្ជាក់​ភស្តុតាង​គ្រប់គ្រាន់ ស្រប​ទៅតាម​ច្បាប់​ភូមិបាល​កម្ពុជា​។ ប្រជាពលរដ្ឋ ៤៥០ គ្រួសារ ត្រូវ​ក្រុមហ៊ុន​បណ្ថេញចេញ​ពី​លំនៅដ្ឋាន និង​ដីស្រែ​ចម្ការ​របស់​ពួកគាត់ ដើម្បី​រៀបចំ​ដី​នោះ ធ្វើ​ចម្ការ​អំពៅ​។​

​សេចក្តីប្រកាស ក៏​បាន​បន្ថែមថា ក្រុមហ៊ុន KSL បាន​ចុះ​កិច្ចព្រមព្រៀង ជាមួយ​ក្រុមហ៊ុន Tate & Lyle ជា​ក្រុមហ៊ុន​របស់​ចក្រភព​អង់គ្លេស ដើម្បី​នាំចេញ​ស្ករ​របស់​ខ្លួន​ទាំងអស់ ដែល​ផលិត​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការជំរុញ​ពាណិជ្ជកម្ម ក្រោម​គំនិត​ផ្តួចផ្តើម អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​សព្វាវុធ ( Everything But Arms ) ទៅកាន់​ប្រទេស​អឺរ៉ុប​។ ក្រុមហ៊ុន ASR ដែលជា​ក្រុមហ៊ុន​យ៉ាង​ល្បីល្បាញ​ខាង​ផលិត​ស្ករ​ដូមី​ណូ ( Domino Sugar ) បាន​ទិញ​ប្រតិបត្តិការ​ស្ករ​របស់​ក្រុមហ៊ុន Tate & Lyle នៅ​ឆ្នាំ​២០០៩​។​

​សេចក្តីប្រកាស បាន​លើកឡើង​ថា អ្នក​ភូមិ​ទាំងអស់ ដែល​ប្រឈម​ផលប៉ះពាល់​ជឿថា ក្រុមហ៊ុន ASR មិន​បាន​អនុវត្ត​ស្រប​ទៅតាម​គោលការណ៍​ណែនាំ​របស់​អង្គការ​សហប្រតិបត្តិាក​ រសេ​ដ្ឋ​កិច្ច និង​អភិវឌ្ឍន៍​ទេ ពីព្រោះ ក្នុងនាម​ជា​ក្រុមហ៊ុន ដែល​ទិញ​ស្ករ​ទាំងអស់ ដែល​ផលិត​នៅ​ចម្ការ​អំពៅ និង​រោងចក្រ​ផលិត​ស្ករ នៅ​ខេត្ត​កោះកុង ដូច្នេះ​ក្រុមហ៊ុន​នេះ ត្រូវអនុវត្ត​វិធានការ​បង្ការ​សុវត្ថិភាព និង​ប្រើ​ឥទ្ធិពល ដែល​ក្រុមហ៊ុន​មាន​ជាមួយ​ក្រុមហ៊ុន​ដៃគូ​របស់​ខ្លួន ទប់ស្កាត់ កាត់បន្ថយ និង​ដោះស្រាយ​ផលប៉ះពាល់​សិទ្ធិមនុស្ស​។​

​ជុំវិញ​រឿងនេះ មិនទាន់​មាន​ប្រតិកម្ម​បែបណា​ពី​មន្ត្រី​រដ្ឋាភិបាល ក្រុមហ៊ុន និង​លោក​ឧកញ៉ា លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធសភា នៅឡើយ​ទេ​៕​ 

No comments: