A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 31 May 2013

Eight Cambodian students received Fullbright Schalarship from the U.S Embassy និស្សិត​កម្ពុជា ៨ រូប ទទួល​បានអាហារូបករណ៍ Fulbright ពីស្ថានទូតអាមេរិក

ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ផ្តល់អាហារូបករណ៍ Fulbright ដល់និស្សិត​កម្ពុជា​ចំនួន ៨ រូបដើម្បី​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត នៅ​សាកលវិទ្យាល័យ​ល្បីៗ​ក្នុង​សហរដ្ឋអាមេរិក​។
​យោងតាមសេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក នៅ​ថ្ងៃទី​៣១​ខែឧសភា​ឆ្នាំ​២០១៣​នេះ បាន​បព្ជាក់ថា លោក William E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា នឹង​ដឹកនាំ​ការជួបជុំ​ផ្តល់​ដំបូន្មាន​ណែនាំ នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៣ វេលា​ម៉ោង ៩:៣០ ព្រឹក នៅ​ស្ថានទូត​សហរដ្ឋអាមេរិក ដើម្បី​បង្ហាញ​ពី​ជោគជ័យ​ដែល​និស្សិត​ទាំងនោះ​សំរេចបាន​។
និស្សិតកម្ពុជា ដែលទទួលអាហារូបករណ៍ពីកម្មវិធី Fulbright ក្នុងឆ្នាំ ២០១២ – ២០១៣ រួមមាន៖
១-​កញ្ញា ជា សៀវ​ហ័ង សញ្ញាប័ត្រ អនុបណ្ឌិត​ច្បាប់  សាកលវិទ្យាល័យ University of California at Los Angeles
២-​លោក ហឿន រតនៈ សញ្ញាប័ត្រ អនុបណ្ឌិត​សេដ្ឋកិច្ច សាកលវិទ្យាល័យ Williams College
៣-​កញ្ញា ហុង ចិន្តា សញ្ញាប័ត្រ អនុបណ្ឌិត​ផ្នែក​អប់រំ សាកលវិទ្យាល័យ Northern Illinois University
៤-​លោក គា សុធី សញ្ញាប័ត្រ អនុបណ្ឌិត​ផ្នែក​ភាសា សាកលវិទ្យាល័យ University of Oregon
៥-​លោក ឡោ ណារិន​    ​សញ្ញាប័ត្រ អនុបណ្ឌិត​ផ្នែក​បង្រៀន​ភាសា​អង់គ្លេស សាកលវិទ្យាល័យ Arizona State University
៦-​កញ្ញា ប៉ិល ដា​ឡែ​ន សញ្ញាប័ត្រ អនុបណ្ឌិត​ផ្នែក​អប់រំ សាកលវិទ្យាល័យ Columbia University
៧-​កញ្ញា តាំង សុខ​គុង សញ្ញាប័ត្រ អនុបណ្ឌិត​ផ្នែក​អប់រំ សាកលវិទ្យាល័យ University of Minnesota
៨-​លោក វុ​ធ លី​ណូ សញ្ញាប័ត្រ អនុបណ្ឌិត​ផ្នែក​ប្រវត្តិសាស្ត្រ សាកលវិទ្យាល័យ State University of New York, Binghampton

កម្មវិធីអាហារូបករណ៍ Fulbright ត្រូវបានបង្កើតឲ្យមានឡើងវិញនៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៩៤។ចាប់តាំងពី ​ពេលនោះ​មក មាន​និស្សិត​កម្ពុជា​ចំនួន​ជាង ១៣០​នាក់ រួមទាំង​និស្សិត​ទាំង ៨ នាក់​នេះ​ផង បាន​ទៅ​សិក្សា​ថ្នាក់អនុបណ្ឌិត និង​ថ្នាក់បណ្ឌិត នៅ​សហរដ្ឋអាមេរិក​។ អ្នកត្រឡប់មកពីសិក្សាក្នុងកម្មវិធី Fullbright មួយចំនួនកំពុងតែធ្វើ ការក្នុងមុខតំណែងសំខាន់ៗ ក្នុងរដ្ឋាភិបាល វិស័យឯកជន និងអង្គការមិនមែនរដ្ចាភិបាលនានា៕

No comments: