A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 30 May 2013

Poland announces the cancellation of Cambodia's $2 million debt ប៉ូឡូញ លុបចោលបំណុល ដែលកម្ពុជា ជំពាក់ ជិត២លានដុល្លារ

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣នេះ សាធារណរដ្ឋប៉ូឡូញ បានប្រកាស ថាខ្លួនលើកលែង បំណុលដែល ប្រទេសកម្ពុជាបានជំពាក់ ចំនួន១.៩៥៣.៥៨៣,០៣ដុល្លារ ដែលបានមកពីការធ្វើពាណិជ្ជកម្ម និងឥណទាន សម្រាប់ការអភិវឌ្ឍន៍ វិស័យផលិតកម្មនៅកម្ពុជា កាលពីអំឡុងទសវត្សរ៍ទី៨០។
ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រម ព្រៀងស្តីពីការ ដោះស្រាយបំណុលរបស់កម្ពុជារវាង លោកឧបនាយករដ្ឋមន្រ្តី គាត ឈន់ រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច ជាមួយលោក Jerzy Bayer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៉ូឡូញ ប្រចាំកម្ពុជា។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា តាមរយៈកិច្ចព្រមព្រៀងនេះ បំណុលរបស់ កម្ពុជា ចំពោះសាធារណរដ្ឋប៉ូឡូញ ជារូក្លែររីង(CLRBL) ចំនួន CLRBL ២.៤៤១.៩៧៨,៧៩ ស្មើនឹង ១.៩៥៣.៥៨៣,០៣ដុល្លារ នឹងត្រូវដោះស្រាយជាស្ថាពរ។

ការដោះស្រាយនេះ អនុលោមតាមនីតិវិធីដូចតទៅ៖ ទឹកប្រាក់ចំនួន ៩៧៦.៧៩១,៥១ ដុល្លារ នឹងត្រូវលុប ចោលដោយរដ្ឋាភិបាលនៃសាធារណរដ្ឋប៉ូឡូញ , ទឹកប្រាក់សល់ចំនួន ៩៧៦. ៧៩១,៥២ដុល្លារនឹងត្រូវផ្ទេរជាហិរញ្ញប្បទានឥតសំណងដោយរដ្ឋាភិបាលប៉ូឡូញសម្រាប់ផ្តល់ហិរញ្ញប្បទានដល់ការងារស្តារឡើងវិញនូវសំណង បូជនីយដ្ឋាននៅកម្ពុជា។
កិច្ចព្រមព្រៀងនេះ ជាកិច្ចព្រមព្រៀងលើកទី៣ ដែលកម្ពុជាបានដោះស្រាយបំណុលបែបនេះ ដោយលុបបំណុល យ៉ាងតិចពាក់កណ្តាល និងបង្វែរបំណុលដែលនៅសេសសល់ជាហិរញ្ញប្បទានឥតសំណង បន្ទាប់ពីបាន ចុះកិច្ចព្រមព្រៀងដោះស្រាយបំណុលជាមួយសាធារណរដ្ឋឆែកនៅឆ្នាំ២០០៨ និងសាធារណរដ្ឋ ហុងគ្រីឆ្នាំ២០០៩។
យ៉ាងណាក៏ដោយ ក្រសួងសេដ្ឋកិច្ច បានហៅការចុះហត្ថលេខាដោះស្រាយ បំណុលរវាងប្រទេសទាំងពីរនេះថា បានឆ្លុះបញ្ចាំងឲ្យឃើញនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងប៉ូឡូញ នឹងកាន់តែត្រូវ បានពង្រឹងបន្ថែមទៀត ហើយនឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រជាជនទាំងពីរប្រទេស៕

No comments: