A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 31 August 2013

The youths plans to offer flowers to the armed forces on 1st September [Brave youths, you have earned my respect!] ក្រុម​យុវជន​គ្រោង​នឹង​បន្ត​ចែក​ផ្កា​ជូន​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ថ្ងៃ​ទី​១​កញ្ញា [យុវជនក្លាហាន,​ អ្នកបានទទួលការគោរពពីខ្ញុំ!]

ក្រុម​យុវជន​មក​ពី​សាកលវិទ្យាល័យ​ផ្សេងៗ​គ្នា ដែល​ចងក្រង​បណ្ដាញ​យុវជន​ដើម្បី​កសាង​សន្តិភាព បាន​ជួប​ជុំ​គ្នា​រក្សា​គោល​ជំហរ​ថា នឹង​បន្ត​ចែក​ផ្កា​ជូន​កង​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​គោលដៅ​ទទួល​បាន​សុខ​ សន្តិភាព សេរីភាព និង​ស្ថិរភាព​នយោបាយ បញ្ចៀស​អំពើ​ហិង្សា ស​បញ្ជាក់​ថា ខ្មែរ​ស្រឡាញ់​ខ្មែរ។
ដោយ ខែ សុណង RFA
2013-08-31
យុវជន​សន្តិភាព ៦១០
ក្រុម​យុវជន​សន្តិភាព​ធ្វើ​សន្និសីទ​កាសែត​នៅ​ទីស្នាក់ការ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ កាល​ពី​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ​២០១៣។
RFA/Khe Sonorng 
 
ការ​ប្រកាស​ជំហរ​នេះ គឺ​បន្ទាប់​ពី​តុលាការ​សម្រេច​ដោះ​លែង​យុវជន ៤​នាក់ ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ ដែល​ជាប់​ចោទ​ពី​បទ​ញុះញង់​ឲ្យ​មាន​ហិង្សា​ប្រដាប់​អាវុធ​ផ្ដួល​រំលំ​ រដ្ឋាភិបាល ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​នោះ។ ការ​ចោទ​ប្រកាន់​យុវជន​ទាំង ៤​នាក់​នោះ ក្នុង​គ្រា​ពួក​គេ​គ្រោង​ចែក​ផ្កា​ទៅ​ដល់​ទាហាន មន្ត្រី​ប៉េអិម ដើម្បី​សុំ​សន្តិភាព ខណៈ​មាន​ការ​ចល័ត​ទ័ព និង​រថក្រោះ​ជា​ច្រើន​ចូល​មក​ក្រុង​ភ្នំពេញ។
ក្រុម​យុវជន​ដើម្បី​សន្តិភាព បាន​ប្រមូល​ស្នាម​មេដៃ​គាំទ្រ​ញត្តិ ដែល​នឹង​ដាក់​ជូន​តុលាការ​នៅ​ដើម​សប្ដាហ៍​ក្រោយ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​រាជធានី​ភ្នំពេញ លើក​លែង​ការ​ចោទ​ប្រកាន់​យុវជន ៤​នាក់ ដែល​ជាប់​ចោទ​ពី​បទ​ញុះញង់​ឲ្យ​មាន​ហិង្សា​ប្រដាប់​អាវុធ​ផ្ដួល​រំលំ​ រដ្ឋាភិបាល។
អ្នក​សម្រប​សម្រួល​ក្រុម​យុវជន​សន្តិភាព លោក អឿ ណារិត បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត ដែល​រៀប​ចំ​ដោយ​បណ្ដាញ​យុវជន​សន្តិភាព នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា បាន​អំពាវនាវ​យ៉ាង​ទទូច​សុំ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​ទាំង​ ស្រុង​ចំពោះ​យុវជន ៤​នាក់ ដែល​ក្នុង​នោះ​មាន​យុវជន ២​នាក់ ជា​យុវជន​សន្តិភាព។ លោក​ថា ពួក​គេ​គ្រាន់​តែ​មាន​បំណង​ចែក​ផ្កា និង​ទឹក​សុទ្ធ ឬ​ស្បៀង​អាហារ​ផ្សេងៗ​ទៅ​ដល់​កម្លាំង​ប្រដាប់​អាវុធ មិន​មែន​ជា​ការ​ញុះញង់​ឲ្យ​មាន​បទ​ឧក្រិដ្ឋ​នោះ​ឡើយ៖ «យើង​បាន​រៀប​ចំ​ រួច​ហើយ យើង​នឹង​ធ្វើ​នៅ​ថ្ងៃ​ច័ន្ទ។ យើង​មាន​ផ្ដិត​មេដៃ​យុវជន​របស់​យើង​ប្រហែល​ជា​អាច​ហា​សិប​នាក់ ទៅ​មួយ​រយ​នាក់ លើក​លែង​ការ​ចោទ​ប្រកាន់​នោះ»

គម្រោង​ចែក​ផ្កា​កូឡាប​ពណ៌​លឿង​របស់​ក្រុម​យុវជន ដោយ​មាន​ភ្ជាប់​នូវ​ពាក្យ​ថា ប៉ូលិស ប៉េអិម ទាហាន និង​ប្រជាពលរដ្ឋ​ខ្មែរ ជា​គ្រួសារ​តែ​មួយ រួម​ឈាម​តែ​មួយ មិន​ទាន់​ចាប់​ផ្ដើម​នៅ​ឡើយ​ផង គម្រោង​នេះ​បាន​ផ្អាក​យ៉ាង​តក់​ក្រហល់ នៅ​គ្រា​ដែល​រដ្ឋាភិបាល​បាន​ចាត់​វិធាន​ការ​បង្ក្រាប​ភ្លាមៗ។
កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា នៅ​គ្រា​ដែល​ក្រុម​យុវជន ៤​នាក់ មាន​ឈ្មោះ លោក ទត់ ចាន់បញ្ញា កញ្ញា សុខ ដាលីស លោក ហ៊ើយ បូរិន និង​កញ្ញា ឡុង លីផេង ត្រូវ​បាន​សមត្ថកិច្ច​ចាប់ និង​ឃុំ​ខ្លួន ក្រោម​បទ​ចោទ​ប្រកាន់​ថា​បាន​ញុះញង់​ឲ្យ​មាន​ហិង្សា​ប្រដាប់​អាវុធ​ផ្ដួល​ រំលំ​រដ្ឋាភិបាល។ អាជ្ញាធរ​បាន​ភ្ជាប់​សាច់​រឿង​របស់​យុវជន​ទាំង​នោះ ទៅ​នឹង​លោក សួន សេរីរដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​គេច​ខ្លួន​នៅ​ក្រៅ​ប្រទេស ដែល​តុលាការ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ ឧក្រិដ្ឋ​ពាក់ព័ន្ធ​នឹង​ការ​កសាង​កម្លាំង​ប្រដាប់​អាវុធ​ខុស​ច្បាប់​ប្រឆាំង ​រដ្ឋាភិបាល។
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំ​មើល​បញ្ហា​សិទ្ធិ​មនុស្ស បាន​រិះគន់​ចំពោះ​ការ​ចាប់​ខ្លួន​យុវជន​នោះ​ថា ជា​ការ​ប៉ុនប៉ង​យ៉ាង​ច្បាស់​មួយ ដើម្បី​បង្អាក់​យុវជន​កុំ​ឲ្យ​ចូល​ធ្វើ​សកម្មភាព​ក្នុង​នយោបាយ។
បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុម​យុវជន​សន្តិភាព​មិន​បាន​ភ័យ​តក់​ស្លុត​នោះ​ទេ។ គម្រោង​ជូន​ផ្កា​ដល់​កម្លាំង​ប៉ូលិស ប៉េអិម សុំ​សន្តិភាព​នៅ​តែ​បន្ត​ដដែល។
យុវជន ហេង សំណាង បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​អាទិត្យ ទី​១ ខែ​កញ្ញា ពួក​គេ​នឹង​រៀប​ចំ​ពិធី​បួង​សួង​សុំ​សន្តិភាព​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ រួច​ហើយ​បន្ត​កម្មវិធី​ជូន​ផ្កា​ដល់​កង​កម្លាំង ក្នុង​គោល​បំណង​បង្កើន​ភាព​ជិតស្និទ្ធ​រវាង​ប្រជាពលរដ្ឋ និង​មន្ត្រី​យោធា។
គម្រោង​ចែក​ផ្កា និង​ទឹក​សុទ្ធ​ដល់​កងទ័ព​ជា​ច្រើន​លើក នៅ​ពុំ​ទាន់​បាន​លេច​ចេញ​ជា​រូបរាង​នៅ​ឡើយ។ គំនិត​នេះ​បាន​ផុស​ចេញ​ពី​ក្ដី​ព្រួយ​បារម្ភ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ចល័ត​ទ័ព និង​រថក្រោះ រថពាសដែក និង​ដាក់​បន្លា​លួស​ក្នុង​ទីតាំង​មួយ​ចំនួន​ចូល​មក​ក្រុង​ភ្នំពេញ ដែល​គេ​ជឿ​ថា​ដើម្បី​ត្រៀម​បង្ក្រាប​ក្រុម​បាតុករ ពលរដ្ឋ​ដែល​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត។
បញ្ហា​នេះ បណ្ដាញ​សន្តិភាព និង​ប្រជាពលរដ្ឋ បាន​ជួប​ជុំ​គ្នា​ចំនួន ៣​លើក​រួច​មក​ហើយ ដើម្បី​ធ្វើ​ពិធី​បួង​សួង​សុំ​សន្តិភាព​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ។
ដៃ​កាន់​ផ្កា​ឈូក និង​ធូប ៣​សរសៃ យុវតី នា សុខធាវី ជា​និស្សិត​ឆ្នាំ​ទី​៣ នៃ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ ដែល​បាន​ទៅ​ចូល​រួម​ក្នុង​ពិធី​បួង​សួង​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​សីហា បាន​បង្ហាញ​ទស្សនៈ​ថា នាង​ស្រឡាញ់​យុត្តិធម៌ ចង់​ឲ្យ​ប្រទេស​កម្ពុជា មាន​សុខ​សន្តិភាព រីក​ចម្រើន​រុងរឿង។
ចំណែក​យុវជន សួង ចាន់ត្រា ជា​និស្សិត​សាកល​វិទ្យាល័យ​វ៉េស្ទើន ផ្នែក​ភាសា​អង់គ្លេស ថ្លែង​ថា ជា​សកម្មភាព​មួយ​ដែល​អាច​ដាស់តឿន​គំនិត​របស់​ពលរដ្ឋ​ខ្មែរ ជា​ពិសេស​ថ្នាក់​ដឹក​នាំ និង​អ្នក​នយោបាយ ឲ្យ​ងាក​មក​ដោះស្រាយ​បញ្ហា​ពី​ភាព​អសកម្ម​នានា​ពី​ការ​បោះ​ឆ្នោត​នោះ ដោយ​សន្តិវិធី សន្តិភាព គិត​ពី​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​ជា​ធំ​គ្មាន​អំពើ​ហិង្សា។
យ៉ាង​ណា​ក៏​ដោយ ក្រុម​យុវជន​សន្តិភាព បាន​អំពាវនាវ​ថា បើ​សិន​ជា​មាន​បាតុកម្ម​កើត​ឡើង​មែន សូម​ឲ្យ​យុវជន​កាន់​ខ្ជាប់​នូវ​អំពើ​អហិង្សា ទាមទារ​តស៊ូ​មតិ​ដោយ​សន្តិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

YOUR ACTION WILL CHANGE THEIR HEARTS, THIS IS THE BEST THINGS TO DO. WE ARE PROUD OF YOU ALL FOR YOUR ACTIONS.
OFFER WITH A SMILE. YOUNG GIRLS ARE MORE EFFECTIVE.