A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 31 October 2013

Three women knocked unconscious and a man arrested during a violent crackdown by police of anti-eviction protests by Borei Keila residents ស្ត្រី​បី​នាក់​សន្លប់​ និង​បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ថ្មី​ទៀត​រឿង​ជម្លោះ​ដីធ្លី​ (មានវីដេអូឃ្លីប)​


ដោយ៖​ ញឹម សុខន និង អ៊ឹង ប៊ុនថន​​ | ថ្ងៃពុធ ទី30 ខែតុលា ឆ្នាំ2013, VOD

ស្តាប់សំឡេង៖​

ចម្លងទុក
យ៉ាងហោច​ណាស់​ស្ត្រី​បី​នាក់​សន្លប់ បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន និង​មួយចំនួន​ទៀត​រងរបួស ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប ដោយ​ហិង្សា​ថ្មី​ទៀត ដោយ​កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ទៅលើ​អ្នក​ភូមិ​ដែល​ចេញ​តវ៉ា​រឿង​ដីធ្លី។
​កម្លាំង​សមត្ថកិច្ច​ប្រដាប់​ដោយ​ខែល ​និង​ដំបង​ជិត​១០០​នាក់ បាន​បង្ក្រាប អ្នក​មាន​ជម្លោះ​ដីធ្លី ដែល​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ខណៈ​ក្រុម​ស្ត្រី​អ្នករងគ្រោះ ប្រហែល​៦០​នាក់ ព្យាយាម​បិទ​មហាវិថី​ព្រះមុនីវង្ស​ជា​ថ្មី​ទៀត ដើម្បី​ដាក់​សម្ពាធ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ គោរព​កិច្ចសន្យា ដែល​ថា​នឹង​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​រឿង​បណ្តេញ​ពួកគេ​ចេញ​ពី​លំនៅឋាន ដោយ​មិន​ទាន់​ផ្តល់​សំណង​សមរម្យនោះ ៖ “​ខ្ញុំ​ប៉ូលីស​ធាក់​មួយ​ជើង ហើយ​ប្លោង​ទៅលើ​ប្រជារាស្ត្រ ហើយ​ខ្ញុំ​ក៏​ធ្លាក់​មក ក្បាល​ខ្ញុំ​ត្រូវ​ជា​មួយ​ថ្ម តែ​គ្រាន់​ថា​វា​មិន​មាន​ឈាម​ទេ តែ​ត្រូវ​ដៃ ជាំ​ដៃ ហើយ​ទ្រូង​ខ្ញុំ​ពេល​ក្រោក​ឡើង វា​ចុកៗ វ៉ៃ​ត្រូវ​ក្បាល ហើយ​នេះ​ដាច់​ជង្គង់ វា​វ៉ៃ​ហើយ​ឡើង​ជាន់​ខ្ញុំ​ពី​លើ​ទៀត ជាន់​ដេញ​គ្នា​រហូត​តែ​ម្តង​។ សាលាក្រុង​គ្មាន​សមត្ថភាព​ទេ បាន​ប្រើ​ពួក​ជីវពល​មក​វ៉ៃ​ប្រជាពលរដ្ឋ​”​។​
​សកម្មជន​ដីធ្លី​ទាំងនោះ​មក​ពី​សហគមន៍ អតីត​បុរី​កីឡា បឹងកក់ ថ្មគោល និង​សហគមន៍​មួយចំនួនទៀត​។​
​ពេល​កំពុង​ប៉ះទង្គិច​អ្នកដឹកនាំ​កម្លាំង​បង្ក្រាប លោក លឹម ហុង បាន​ព្យាយាម​លួង លោម​ស្ត្រី​អ្នកភូមិឲ្យ​បើកផ្លូវ ដើម្បី​សម្រួល​ចរាចរ​ណ៍ដែល​កំពុង​កក​ស្ទះ​។​ ប៉ុន្តែ​លោក​ហាក់​បង្ហាញ​ពី​ភាព​នឿយណាយ​ រឿង​ជម្លោះ​អូសបន្លាយ​នេះ ៖ “​ឯកភាព​គ្នា​ហើយ នៅ​រញ៉េរញ៉ៃ​ទៀត ខ្ញុំ​ពិបាកចិត្ត​ដល់​ហើយ ពិបាកចិត្ត​មែន​”​។​
​មន្ត្រី​ឃ្លាំមើល​កា​រំលោភ​សិទ្ធិមនុស្ស ​នៅ​សមាគម​អាដហុក លោក ចាន់ សុ​វ៉េ​ត ដែល​ឃ្លាំ​មើល​ករណី​នេះ យល់ថា ការអូសបន្លាយ​ជម្លោះដីធ្លី​នេះ ដោយសា​រសាលា​រាជធានី​ភ្នំពេញ​គ្មាន​យន្តការ​ដោះស្រាយ ឈរលើ​គោលការណ៍​ឯករាជ្យ ដោយ​រង​សំពាធ​ពី​ក្រុមហ៊ុន​ដែល​រំលោភ​កិច្ចសន្យា​ជាមួយ​អ្នកភូមិ។​ លោក ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​បញ្ឈប់​វប្បធម៌​គេចវេស ហើយ​ងាក​មក​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​សុខភាព ដោយសារ​ការ​បណ្តេញ​ចេញ​នេះ​ ៖ “​អ្នក​ដែល​ប្រព្រឹត្ត​នូវ​អំពើ​ទាំងអស់នេះ សមត្ថកិច្ច​រាជធានី​ភ្នំពេញ​នេះឯង ដែលជា​អ្នក​ទទួលខុសត្រូវ ចំពោះមុខ​ប្រជាពលរដ្ឋ បុរី​កីឡា ហើយ​ដល់​ពេល​ពួកគាត់​ចេះតែ​គេចវេស ម្តង​អញ្ចេះ​ម្តង​អ​ញ្ចោះ រក​លេស​រហូត មិន​ព្រម​ផ្តល់​ដំណោះស្រាយ​ឲ្យ​គាត់​បាន​ទាន់ពេលវេលា មិនតែប៉ុណ្ណោះ​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​នោះ បាន​ទទួល​យក​ដី​ដែល​ត្រូវ​សាងសង់​ពីរ​អាគារ​បន្ថែម​ទៅទៀត អញ្ជឹង​ហើយ​ទើប​ធ្វើឲ្យ​ពួកគាត់​ចេះ​តែ​ប្រឆាំង​ជំ​ទោះ​ម្តង​ហើយ​ម្តងទៀត​នោះ​”​។​
VOD​មិនអាច​សុំ​អត្ថាធិប្បាយ​ ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ​ជុំវិញ​ការលើកឡើង​នេះ​បាន​ទេ ដោយ​លោក​អះអាង​ថា​កំពុង​ជាប់​ប្រជុំ​។ ប៉ុន្តែ​តំណាង​អ្នកភូមិ​បុរី​កីឡា លោក ពេជ្យ លឹម​ឃួន អះអាងថា អភិបាល​រាជ​ធា​ភ្នំពេញ​លោក ប៉ា សុជាតិ​វង្ស សន្យា​ជាមួយ​តំណាង​អ្នក​ភូមិ​ដែល​បាន​ជួប​ជួន​នៅ​ថ្ងៃ​នេះ​ថា និង​អញ្ជើញ​តំណាង​ក្រុមហ៊ុន ផាន​អ៊ី​ម៉ិច មក​សាកសួរ នៅថ្ងៃនេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ។​
តាម​ពាក្យបណ្តឹង​របស់​អ្នកភូមិ​បុរី​កីឡា ប្តឹង​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច កាលពី​ឆ្នាំ​២០១២ ក្រោយ​ការបណ្តេញចេញ​នោះ ឲ្យដឹងថា ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច សន្យា​សង់​អាគារ ចំនួន​១០ ជា​ថ្នូរ​នឹង​បាន​ដី នៅ​តំបន់​នោះ​ជាង​២​ហិកតា (២​ហិកតា​៦០​អា​)​។​​ ​ប៉ុន្តែ​ក្រុមហ៊ុន​បាន​រំលោក​កិច្ចសន្យា ដោយ​សង់​បាន​តែ​៨​អាគារ​ហើយ​ឈប់​សង់ តែ​ក្រុមហ៊ុន​នេះ បាន​បណ្តេញ​អ្នកភូមិ ដោយ​ហិង្សា​ចេញ​ពី​លំនៅឋាន ទើប​ផ្ទុះ​ការតវ៉ា​រហូត​សព្វថ្ងៃនេះ៕
សូមសរសេរមកកាន់លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

No comments: