A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 31 March 2014

Mam Sonando plans to stage a peaceful protest today, 31th March, to demand a TV licence លោក ម៉ម សូណង់ដូ គ្រោង​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ថ្ងៃ​៣១ មីនា

ដោយ ខែ សុណង 2014-03-30
បាតុកម្ម ម៉ម សូណង់ដូ ៦១០
កង​កម្លាំង​រដ្ឋាភិបាល​គប់​គ្រាប់​ឧស្ម័ន​បង្ហៀរ​ទឹក​ភ្នែក បំបែក​ក្រុម​បាតុករ​របស់​លោក ម៉ម សូណង់ដូ នៅ​ក្បែរ​ក្រសួង​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី​២៧ មករា ឆ្នាំ​២០១៤។
RFA/Van Vichar
ប្រជាពលរដ្ឋ​រាប់​រយ​នាក់​គ្រោង​នឹង​ជួបជុំ​គ្នា​ធ្វើ​បាតុកម្ម​អហិង្សា​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ដើម្បី​ទាមទារ​ជា​ថ្មី​ទៀត​សុំ​ឲ្យ​ក្រសួង​ព័ត៌មាន​ដំឡើង​រលក​ធាតុ​អាកាស​ផ្សាយ​បន្ត ឬ​ហ្វ្រេកង់​សម្រាប់​វិទ្យុ និង​ហ្វ្រេកង់​បង្កើត​ប៉ុស្តិ៍​ទូរទស្សន៍​សម្បុក​ឃ្មុំ។
ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ អេហ្វ.អឹម ១០៥ ម៉េហ្គាហឺតស៍ លោក ម៉ម សូណង់ដូ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ មីនា ថា គម្រោង​នៃ​ការ​ជួបជុំ​គ្នា​នេះ គឺ​សុទ្ធ​សឹង​តែ​ប្រជាពលរដ្ឋ​ស្ម័គ្រ​ចិត្ត​មក​ជួប​ជុំ​ដោយ​ខ្លួន​ឯង។ លោក​ថា គម្រោង​ជួបជុំ​គ្នា​នេះ គឺ​ពួកគាត់​នៅ​តែ​ធ្វើ បើ​ទោះ​ជា​សាលា​រាជធានី​ភ្នំពេញ មិន​​អនុញ្ញាត​ក៏​ដោយ៖ «ខេត្ត​ឆ្ងាយៗដែលគេទាមទារ ដែលគេមិនបានទទួលការផ្សព្វផ្សាយរបស់វិទ្យុសម្បុកឃ្មុំហ្នឹង ប្រជាពលរដ្ឋទាំងអស់ហ្នឹងជំរុញឲ្យពូ​សុំក្រសួងព័ត៌មាន ធ្វើរលេ​បន្ថែម​កម្លាំង​ផ្សាយ​ហើយ​និង ហ្វ្តេកង់​ទូរទស្សន៍ ដែល​ក្រសួង​ព័ត៌មាន​មិន​បាន​ឲ្យ ប៉ុន្តែ​បើ​សិន​​ជា​យោង​ទៅ​តាម​វ៉ឹបសាយ​របស់​ក្រសួង​ព័ត៌មាន​ដែល​សុំ​តាំង​ពី​២០០៥​មក គឺ​គាត់​ចែកចាយ​នៅ​ក្នុង​ឆ្នាំ​២០១១ ឆ្នាំ​២០១២ អនុញ្ញាតឲ្យវិទ្យុ ទូរទស្សន៍ បើកច្រើន ហើយថែមទាំងឲ្យមានរលេថែមទៀត។ អ្វី​ដែល​ខ្ញុំ​ទាមទារ​តាំង​​ពី​២០០៥​មក គេ​អត់​ឲ្យ​អ្វី​ទាំង​អស់ អា​នេះ​វា​មាន​ភាព​អយុត្តិធម៌»
លោក ម៉ម សូណង់ដូ បន្ត​ថា កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ លោក​បាន​ដាក់​លិខិត​សុំ​ក្រសួង​ព័ត៌មាន​ដំឡើង​រលក​ធាតុ​អាកាស​ផ្សាយ​បន្ត ឬ​ហ្វ្រេកង់​សម្រាប់​វិទ្យុ និង​ហ្វ្រេកង់​បង្កើត​ប៉ុស្តិ៍​ទូរទស្សន៍​សម្បុក​ឃ្មុំ ជា​លើក​ទី​២ ប៉ុន្តែ​ត្រូវ​បាន​បដិសេធ។ បន្ទាប់​មក​លោក​បាន​ដាក់​លិខិត​មួយ​ទៀត​ទៅ​សាលា​រាជធានី សុំ​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​វិញ ហើយ​សាលា​រាជធានី​បាន​ហៅ​លោក​ទៅ​ពិភាក្សា​ប្រាប់​ពី​ហេតុផល​មិន​អនុញ្ញាត គឺ​ដោយ​ខ្លាច​មាន​ភាព​ចលាចល និង​ប៉ះពាល់​សណ្ដាប់ធ្នាប់​សង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: