A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 30 June 2014

A Borei Keila land activists had her throat cut in an unsuccessful robbery attempt ស្ត្រី​អតីត​អ្នក​បុរីកីឡា​ម្នាក់​ត្រូវ​គេ​ប្លន់​អារ​ក

RFA - ស្ត្រី​អតីត​អ្នក​ភូមិ​បុរីកីឡា ដែល​ត្រូវ​អាជ្ញាធរ​ជម្លៀស​ឲ្យ​ទៅ​នៅ​ភ្នំបាត ​ម្នាក់ ឈ្មោះ ប៉ែន សារុន អាយុ ៤២​ឆ្នាំ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ចាប់​អារក​ដើម្បី​ប្លន់​យក​ខ្សែ​ក​ក្នុង​បន្ទប់​ជួល កាល​ពី​យប់​ថ្ងៃ​ទី​២៩ មិថុនា នៅ​បុរីកីឡា រាជធានី​ភ្នំពេញ។
ក្រុម​គ្រួសារ​ជន​រងគ្រោះ និង​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​បុរីកីឡា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ មិថុនា ថា អំពើ​ប្លន់​មិន​បាន​សម្រេច​នេះ កើត​ឡើង​នៅ​ម៉ោង​ប្រហែល ២​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២៩ មិថុនា ពេល​ជន​រងគ្រោះ​ត្រឡប់​មក​ពី​ធ្វើ​ការ​​នៅ​ហាង ស៊ូគីស៊ុប នៅ​ក្បែរ​នោះ ត្រូវ​បាន​ជនល្មើស​បាន​តាម​ពី​ក្រោយ​ចូល​ដល់​ក្នុង​បន្ទប់ ហើយ​ដក​កាំបិត​ភ្ជង់​ទារ​ខ្សែ​ក​ពី​ជន​រង​គ្រោះ។ នៅ​ពេល​ជនរងគ្រោះ​ប្រកែក ជន​ល្មើស​ក៏​ចាប់​អាករ និង​ចាក់​ជា​ច្រើន​កាំបិត​ទៀត​លើ​ដងខ្លួន​និង​មុខ​ជន​រងគ្រោះ។  ជនរងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-សូវៀត ហៅ​មន្ទីរពេទ្យ រុស្ស៊ី។
មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ដែល​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ប៉ូលិស​កំពុង​ស៊ើប​អង្កេត​ចាប់​ជនល្មើស​ដោយ​អះ​អាង​ថា ជន​ល្មើស​ជា​អ្នក​ធ្លាប់​ស្គាល់​ជន​រងគ្រោះ ថែម​ទាំង​ធ្លាប់​ចេញ​ចូល​ផ្ទះ​ជន​រងគ្រោះ​ទៀត​ផង៕

No comments: