A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 30 September 2014

CNRP's MPs from Siem Reap not provided with offices to work in their constituencies តំណាងរាស្ដ្រ​បក្ស​សង្គ្រោះ​ជាតិ​នៅ​មណ្ឌល​សៀមរាប​អត់​កន្លែង​ធ្វើការ​​

ដោយ៖​ បូ សាវី​ | ថ្ងៃអង្គារ ទី30 កញ្ញា 2014, 

ស្តាប់សំឡេង៖​

ចម្លងទុក
​តំណាងរាស្ដ្រ​មណ្ឌល​សៀមរាប មកពី​គណបក្ស​សង្គ្រោះ​ជាតិ​អត់​មាន​ការិយាល័យ​ធ្វើការ ដើម្បី​បម្រើ​សេចក្ដីត្រូវការ​ដល់​ពល​រដ្ឋ បើ​ទោះ​ជា​តំណាងរាស្ដ្រ​ទាំងនោះ​ស្បថ​ចូលកាន់​តំណែង​រួចហើយ​ក៏​ដោយ​។​
​តំណាងរាស្ដ្រ​មណ្ឌល​ខេត្ដ​សៀមរាប មកពី​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី កែ សុវណ្ណ​រតន៍ មានប្រសាសន៍ថា  នៅក្នុង​ខេត្ដ​នេះ​មិនមាន​ការិយាល័យ​ធ្វើការ​ច្បាស់លាស់​នោះ​ទេ ដែល​ធ្វើ​ពលរដ្ឋ​រក​តំណាង​ពួកគាត់​មិន​ឃើញ​។ ​លោកស្រី​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​មាន​ការរើសអើង​បក្សប្រឆាំង ទើប​មិន​ព្រម​រក​កន្លែង​ឲ្យ​តំណាងរាស្ត្រ​ធ្វើការ បើទោះជា​លោក​ស្រី​ធ្លាប់​បាន​ស្នើ​ទៅ​ប្រធាន​គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា លោក ជាម យៀប ដែល​ទទួលបន្ទុក​ហិរញ្ញវត្ថុ​នោះ ឲ្យជួយ​ដោះស្រាយ​បញ្ហា​នេះ​ក៏​ដោយ​។ លោកស្រីមានប្រសាសន៍ ថា «ឥឡូវ​មក​ដល់​ថ្ងៃ​នេះ​ តាម​ខ្ញុំ​ដឹង ការិយា​ល័យ​​តំណាង​រាស្ត្រមណ្ឌលសៀមរាប​រើ​រហូត​ មិន​ដឹង​ទៅ​កន្លែង​ណា តែ​យើង​កំពុង​តែ​ស្នើ​ទៅ​លោក​ប្រធាន​គណៈកម្មការ​ទី២ ដែល​ជា​អ្នកបែង​ចែកទទួល​ខុស​ត្រូវ​កញ្ចប់​ថវិកា​ហ្នឹង ឲ្យ​គាត់​ពិនិត្យ​ឡើង​វិញ ពី​ព្រោះគាត់​គ្រប់​គ្រង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដែល​គាត់​ចាយ​វាយ ទៅ​លើ​ការិយា​ល័យ​អ្នក​តំណាង​រាស្ត្រ​ហ្នឹង​។ តែ​ដោយ​សារ​ថា រើស​អើង​ហើយ​ បាន​ជា​គេ​ព្រ​ងើយ​កន្តើយ ហើយ​តំណាង​រាស្ត្រ​យើង​ដឹង​ហើយ មាន​តំណាងរាស្ត្រ​ខ្លះ​គាត់​មាន​សំឡេ​ងច្រើន​ គណបក្ស​គាត់​ដឹក​នាំ​ប្រទេស​ គាត់​អត់​អើ​ពើ​ទៀត​»។
​ទោះជា​យ៉ាងណា តំណាងរាស្ដ្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ខេត្ដ​សៀមរាប​លោកស្រី ពៅ សាវឿន មានប្រសាសន៍ថា លោកស្រី​តែង​ទៅ​ចូល​រូ​ម​នៅ​វេទិការ​សារ​ធា​រណៈ និង​ជួប​ផ្ទាល់​ជាមួយ​ពលរដ្ឋ​នៅ​មូលដ្ឋាន​។ ប៉ុន្ដែ​លោកស្រី អះអាងថា នៅ​ខេត្ដ​សៀមរាប មាន​ការិយាល័យ​សម្រាប់​តំណាងរាស្ដ្រ​ធ្វើការ​ដូច​ស្ថាប័ន​ផ្សេង​ទៀត​ដែរ គឺ​ស្ថិតនៅ​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក​។​ លោកស្រីបញ្ជាក់ថា «ច៎ា! មានតើៗ ផ្លូវ​ពី​កន្លែង​អង្គរទៅ​ខាង​កើត​​ ពីព្រោះ​ការិយាល័យ​នោះមាន​គ្រប់គណបក្សទាំងអស់ ពី​មុន​មាន​គណបក្សសមរង្ស៊ី នៅនោះ​ដែរ​តើ។ ច៎ា! អត់​មាន​មក​ពី​គេ​អត់​ទៅ​ទាក់​ទង​ការិយា​ល័យនៅសភា ​ដើម្បី​រក​កន្លែង​ធ្វើ​ការ ព្រោះ​កន្លែង​ការិយា​ល័យ​តំណាង​រាស្ត្រ​មិន​ត្រឹម​គណបក្ស​មួយ​ទេ គឺ​គ្រប់​គណបក្សទាំងអស់​​»។


​ប៉ុន្តែ​ តំណាងរាស្ដ្រ​មួយ​រូប​ទៀត មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ លោក អ៊ុំ សំអាន ឲ្យដឹងថា លោក​មិន​ដែល​ស្គាល់​ការរិយាល័យ​តំណាងរាស្ដ្រ​នោះ​ទេ ហើយ​នៅពេល​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​បាត់បង់​ដីធ្លី មក​ពឹង​គឺមាន​តែ​មក​ទីស្នាក់ការ​គណបក្ស​ប៉ុណ្ណោះ​។​
​អភិបាល​ខេត្ដ​សៀមរាប លោក ឃឹម ប៊ុន​សុង មិន​អត្ថាធិប្បាយ​លើ​ករណី​នេះ​ទេ ដោយ​លោក​ប្រាប់ថា ជាប់រវល់​។​
​គួរបញ្ជាក់​ថា តំណាងរាស្ដ្រ​មណ្ឌល​សៀមរាប មាន​ចំនួន​៦​រូប គឺ​៤​រូប​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​២​រូប​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្ដែ​បើ​តាម​តំណាងរាស្ដ្រ​គណបក្សប្រឆាំង ពួកគេ​មិន​មាន​កន្លែង​ធ្វើការ​តាំង​ពី​អាណត្ដិ​មុន​មក​ម្លេះ​៕
សូមសរសេរមកកាន់លោក បូ សា​វី តាមរយៈ bosavy@vodhotnews.com

No comments: