A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 30 September 2014

Yim Sovann: The arrest of a CNRP official is politically-motivated យឹម សុវណ្ណ​៖ ការឃាត់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​រឿង​នយោបាយ​​

ដោយ៖​ ប្រែ​ង សត្យា​ភិរក្ស​ | ថ្ងៃអង្គារ ទី30 កញ្ញា 2014, 

ស្តាប់សំឡេង៖​

ចម្លងទុក
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ (រូបថត៖ ជន ស្រីណុច)
គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុក​ការចាប់ខ្លួន​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ​របស់ខ្លួន កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ពាក់ព័ន្ធ​នឹង​ករណី​ធ្វើ​បាតុកម្ម​នៅ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ខែ​កក្កដា​កន្លងទៅជា​រឿង​នយោបាយ និង​ជា​ការបង្ក​ភាព​អាប់អួ​រលើ​កិច្ចព្រមព្រៀង​។​
អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ការចាប់ខ្លួន​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ធ្វើឡើង​ដោយ​មិន​មាន​ហេតុផល​ច្បាស់លាស់ និង​អាថ៌កំបាំង​។ លោក​ចាត់ទុកថា ការចាប់ខ្លួន​នេះ​គឺជា​រឿង​នយោបាយ​សុទ្ធសាធ​។ លោក​បន្តថា ករណី​នៅ​លើ​ស្ពាន​នាគ គឺជា​រឿង​ដែល​បាន​បញ្ចប់​រួចរាល់​អស់ហើយ ក្រោយ​កិច្ចព្រមព្រៀង​នយោបាយ​របស់​គណបក្ស​ទាំងពីរ ហើយ​ការចាប់ខ្លួន​ជា​ថ្មី​នេះ គឺជា​ការ​បង្ក​បរិយាកាស​អាប់អួរ​ដល់​ការអនុវត្ត​កិច្ចព្រមព្រៀង មិនឲ្យ​ដំណើរការ​ទៅ​ដោយ​រលូន​។ លោកមាន​ប្រសាសន៍​ថា «ឥឡូវ​គាត់​ត្រូវ​បាន​គេ​ចាប់​យក​ទៅ​ដាក់​នៅ​ពន្ធ​នា​គារ​ព្រៃ​ស​។ គេ​ចោទ​ប្រកាន់​ពី​បទ​ពាក់​ព័ន្ធ នឹង​អំពើ​ហិង្សាថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។ គណបក្ស​សង្គ្រោះ​ជាតិ​យល់​ឃើញ​ថា នេះ​ជារឿង​នយោបាយ ជា​ការ​គំរាមកំហែង​នយោបាយ​ដែ​ល​ធ្វើ​ឲ្យ​បរិយាកាស​ហ្នឹង​អាប់​អួរ។ យើង​ស្នើ​សុំ​ឲ្យ​គណបក្ស​ប្រជាជន​ ដែល​ជា​ហត្ថ​លេខីនៅក្នុង​កិច្ច​ព្រម​ព្រៀងដែល​បាន​ចុះ​ថ្ងៃ​ទី​២២ ខែ៨ហ្នឹង ត្រូវ​តែធ្វើ​យ៉ាង​ម៉េច​គោរព​ឲ្យ​បាន​ត្រឹម​ត្រូវ រួច​ហើយ​កុំ​បង្ក​បរិយា​កាស​អាប់​អួរ​ទៅ​ដល់​ស្ថាន​ការណ៍​នយោបាយតទៅទៀត​»។
លោក យឹម សុវណ្ណ បន្ថែមថា ការចាប់ខ្លួន​នេះ​មិនមែន​ត្រឹមតែ​ជា​ចេតនា​បង្ក​ភាព​អាប់អួរ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការគំរាមកំហែង​ផ្នែក​ស្មារតី​ដល់​ក្រុម​យុវជន និង​ប្រជាពលរដ្ឋ ដែល​គ្រោង​ធ្វើបាតុកម្ម​ចំនួន​៥​ថ្ងៃ​នៅ​ដើមខែ​តុលា​ស្អែក​នេះ ដើម្បី​ទាមទារ​ឲ្យ​ស្ថានទូ​តវៀ​ត​ណាម​ធ្វើការ​សុំទោស ករណី​អ្នកនាំពាក្យ​ស្ថានទូត​នេះ​ថ្លែងថា ទឹកដី​កម្ពុជា​ក្រោម​គឺជា​របស់​វៀតណាម​តាំងពី​យូរយារ​ណាស់​មកហើយ មិនមែន​បាន​មក​ដោយ​បារាំង​កាត់​ចេញពី​កម្ពុជា​នោះ​ទេ​។

ទោះ​យ៉ាងណា​លោក ​យឹម សុវណ្ណ បញ្ជាក់ថាគណបក្ស​សង្គ្រោះ​ជាតិ​នឹង​ជំរុញ​ឲ្យ​គណបក្ស​ប្រជាជនគោរព និង​អនុវត្ត​កិច្ចព្រមព្រៀង​នយោបាយ​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​។​
ពាក់ព័ន្ធ​នឹង​ករណី​នេះ VOD មិនអាច​សុំ​ការបំភ្លឺ​ពី​ស្នងការ​រាជធានី​ភ្នំពេញ​លោក ជួន សុវណ្ណ បានទេដោយ​ទូរស័ព្ទ​លោក​មិន​អាច​ទាក់ទង​បាន​។​
នាយ​ការប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព ចាត់ទុក​ករណី​នេះ​ថា ជា​ការអនុវត្ត​ច្បាប់​ដោយ​លម្អៀង គំរាមកំហែង​ផ្នែក​ស្មារតី​ដល់​អ្នក​តវ៉ា​ដទៃទៀត ដោយសារ​រដ្ឋាភិបាល​ធ្វើការ​ឃាត់ខ្លួន​តែ​ខាង​សកម្មជន និង​ពលរដ្ឋ​ដែល​ធ្វើ​ការតវ៉ា ដោយឡែក​ខាង​ក្រុម​សន្តិសុខ សមត្ថកិច្ច​ដែល​ប្រើ​ហិង្សា​រហូតដល់​មានការ​ស្លាប់​អ្នក​តវ៉ា​នា​ពេលកន្លងមកមិន​មាន​ការស្រាវជ្រាវ និង​ឃាត់ខ្លួន​នៅឡើយ​។ លោកស្រីបញ្ជាក់ថា «វា​អាច​ជា​សញ្ញាណ​មួយ​ បាន​ន័យ​ថាសញ្ញាណ​នៃ​ការ​គំរាម​កំហែង ដល់​សកម្ម​ជន​ដទៃ​ទៀត ដល់​សហគមន៍​ដទៃ​ទៀតដែល​មាន​បំណង​ធ្វើ​បាតុកម្ម ឬក៏​ធ្វើ​ការ​តស៊ូ​មតិនានា ប៉ុន្តែខ្ញុំ​គិត​ថា កាល​ដែលយុវជន ឬក៏​សហគមន៍នៅ​តែ​បន្ត​ធ្វើ​បាតុ​កម្ម​ នេះ​ជា​សញ្ញាណ​មួយ​ចង់​ប្រាប់​ទៅ​រដ្ឋាភិបាលវិញ​ដែរ​ថា ការគំរាម​កំហែង​ណាមួយគឺ​មិន​បាន​បិទសំឡេង​របស់​គាត់​នោះទេ ប៉ុន្តែ​នឹង​បន្តឲ្យ​គាត់​ធ្វើ​ការ​តស៊ូ​បន្ថែម​ទៀត​»។
កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ខណ្ឌ​ច្បារអំពៅ​របស់​គណបក្ស​សង្គ្រោះ លោក សំ វុទ្ធី ត្រូវបាន​ចាប់ និង​ឃុំខ្លួន​នៅពន្ធនាគារព្រៃសរ ពាក់ព័ន្ធនឹង​ការប្រព្រឹត្ត​អំពើ​ហិង្សា​នៅ​ស្ពាន​នាគ​កន្លងមក​។
​គួរកត់សម្គាល់​ថា កាលពី​ពាក់កណ្ដាល​ខែ​សីហា​កន្លង​ទៅ ខណៈ​ក្រុម​យុវជន​ធ្វើ​ការតវ៉ា​ប្រឆាំង​នឹង​ស្ថានទូត​វៀតណាម អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​៣​រូប ហើយ​អ្នក​ទាំងនោះ​ត្រូវបាន​ដោះលែង​វិញ បន្ទាប់ពី​មាន​អន្តរាគមន៍​ពី​បក្សប្រឆាំង និង​ការផ្អាក​ការធ្វើ​បាតុកម្ម​ប្រឆាំង​ស្ថានទូត​វៀតណាម​៕
សូមសរសេរមកលោក ​ប្រែ​ង សត្យា​ភិរក្ស តាមរយៈ phireak1988.kth@gmail.com

No comments: