A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 28 February 2015

Sam Rainsy and Kem Sokha to meet Sar Kheng this Saturday's afternoon to finalize the election law លោក សម រង្ស៊ី និង​លោក កឹម សុខា នឹង​ជួប​ជាមួយ​លោក ស ខេង ពិភាក្សា​កំណែ​ទម្រង់​បោះឆ្នោត​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃសុក្រ ទី27 កុម្ភៈ 2015, 


សន្និសីទ​សារព័ត៌មាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​រវាងថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​មតិ​ភាគតិច និង​មតិ​ភាគច្រើននៃ​គណបក្សប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ កាលពីថ្ងៃ​ទី​២៩ ​ខែ​មករា​ (រូបថត៖ ណាត សុភាព​)
មន្រ្តីគណបក្ស​សង្រ្គោះជាតិឲ្យ​ដឹងថា​ក្រុមការងារ​គណបក្ស​សង្រ្គោះជាតិ​ដែល​ដឹកនាំ​ដោយ​ប្រធាន​គណបក្ស​ លោក សម រង្ស៊ី នឹង​ជួប​ជាមួយ​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ស ខេង នៅ​ថ្ងៃ​សៅរ៍​ស្អែកនេះ ដើម្បីពិភាក្សា​ពី​កំណែ​ទម្រង់​ការ​បោះឆ្នោត។​
ជំនួប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមាន​ប្រើ​ច្បាប់​បោះឆ្នោត​ចាស់​ ប្រសិន​បើការពិភាក្សា​កំណែ​ទម្រង់​នៃ​ការបោះឆ្នោត​ត្រូវ​ជាប់​គាំង។​
​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ប្រាប់​ VOD នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ក្រុមការងារ​របស់​គណបក្ស ​មាន​លោក សម រង្ស៊ី លោក កឹម សុខា និង​លោក យឹម សុវណ្ណ នឹង​ជួប​ជាមួយ​ក្រុម​ការងារ​​គណបក្ស​ប្រជាជន​កម្ពុជា​ រួមមាន​​លោក ស ខេង លោកស្រី ម៉ែន សំអន និង​លោក​ គាត ឈន់ ។​
ជំនួប​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៤​រសៀល ថ្ងៃសៅរ៍ នៅ​វិមាន​រដ្ឋសភា។

ចំណុច​មួយ​ចំនួន​ដែល​គណបក្ស​ទាំងពីរ​មិន​ទាន់​ឯក​ភាពគ្នា

ចំណុច ​ដែល​មិន​ទាន់​ឯកភាពគ្នា​នោះ​មាន​ដូច​ជា​មាត្រា​៦ថ្មី​នៃ​ជំពូក​​ទី ​២​ចែង​អំពី​ការ​កំណត់​អាសនៈ​រដ្ឋសភា សកម្មភាព​នៃ​ការ​​ឃោសនា​បោះឆ្នោត​ រយៈ​ពេល​នៃ​យុទ្ធនាការ​ឃោសនា​ដែល​គណបក្ស​ប្រជា​ជន​កម្ពុជា​ត្រូវ​ការ​២១ថ្ងៃ តែ​គណបក្ស​សង្រ្គោះជាតិ​ចង់​បាន​២៥ថ្ងៃ។ ចំណុច​ផ្សេងៗ​ទៀត​រួម​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយព័ត៌មាន​អប់រំអ្នក​បោះឆ្នោត​ របស់រដ្ឋ ដោយ​គណបក្ស​ប្រជាជន​ចង់​រក្សា​ខឹ្លមសារដដែល​ តែ​សង្រ្គោះ​ជាតិ​ស្នើ​កែ​សម្រួល​តម្រូវ​ឲ្យ​ប្រព័ន្ធផ្សព្វ​ផ្សាយ​ ព័ត៌មានរបស់​រដ្ឋចុះ​ផ្សាយ​គ្រប់​ព័ត៌មាន​តាម​ការ​កំណត់​​ម៉ោង និង​ពេលវេលា ដែល​ស្នើ​ដោយគណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(​គជប)។
កំណត់ហេតុ ​ឲ្យ​ដឹង​ទៀត​ថាគណបក្ស​សង្រ្គោះជាតិ​បាន​​ស្នើ​សម្រួលពាក្យ​ «ជួល»​ទៅ​ជា​ពាក្យ​សុំ​ប្រើ​ប្រាស់​ដោយ​មិន​យកថ្លៃ ចំពោះមណ្ឌល​កីឡា ឧទ្យាន​សាធារណៈ និង​បន្ថែម​ពាក្យ​ទីធ្លា​សាធារណៈ។ គណបក្ស​សង្រ្គោះជាតិ​បាន​​គាំទ្រ​ឲ្យ​មន្រ្តីរាជការ​ស៊ីវិល​ និង​អាជ្ញាធរ​ដែន​ដី​គ្រប់​លំដាប់ថ្នាក់​ អាច​ចូលរួម​​ក្នុង​យុទ្ធនាការ​ឃោស​នា​បន្ទាប់​ពី​ម៉ោងធ្វើ​ការងារ ដោយ​ឡែក​ចំពោះ​កង​យោធ​ពល​ខេម​រ​ភូមិន្ទ នគរ​បាល​ជាតិ និង​មន្រ្តីតុលាការ មិន​ត្រូវ​បាន​អនុញ្ញាត​ចូល​រួម​យុទ្ធ​នាការ​ឃោសនា​ឡើយ។​ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​ចង់ឲ្យ​មន្រ្តីរាជការ​ទាំងអស់​ រួម​ទាំង​កង​យោធ​ពល​ខេម​រ​ភូមិន្ទ នគរ​បាល​ជាតិ និង​មន្រ្តីតុលាការ អា​ចចូលរួម​សកម្មភាព​ឃោសនា​បាន។​
កំណត់​ហេតុ​បន្ត​ថា​គណបក្ស​ប្រជាជន ​កម្ពុជា​ចង់​ឲ្យ​​អង្គការ​មិន​មែន​ រដ្ឋាភិបាល​ឬ​សមាគមក្នុង​ស្រុក អន្តរជាតិ ប្រកាន់​​ជំហរ​អព្យាក្រឹត​ភាព ​ឥតលម្អៀង ក្នុង​ពេល​អំឡុង​ពេល​បោះឆ្នោត ពេល​រាប់​សន្លឹក​ឆ្នោត និង​ការ​ប្រកាស​លទ្ធផល។ ប៉ុន្តែ​គណបក្ស​សង្រ្គោះជាតិ​បាន​ស្នើ​លុប​ចោល​ខ្លឹម​សារ​នៃ​មាត្រា​១៣៧ដែល​ កំហិត​ទៅ​លើ​សង្គម​ស៊ីវិល​នេះ​ចេញ​​ទាំងស្រុង។
គួរ​រំឮក​ថា កាលពីថ្ងៃ​ពុធ​ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ស្នើ​ដាក់​ចំណុច​មួយ​ក្នុង​ច្បាប់​ដែល​ចែង​ពីកា​រ​បោះ​បង់​អាសនៈ ​ ប្រសិន​បើ​តំណាងរាស្រ្ត​មិន​ចូល​ប្រជុំ​តាម​ការ​កោះអញ្ជើញ​របស់​ព្រះមហាក្សត្រ។​ លោក ហ៊ុន សែន បាន​ថ្លែង​ណែនាំឲ្យ​លោក​ ស ខេង ​ដាក់បញ្ចូលចំណុចថាប្រសិន​អ្នក​តំណាង​រាស្ត្រណាមិនចូលសភាតាមការកោះអញ្ជើញរបស់​​ព្រះ​មហាក្សត្រ ចាត់ទុកថាអ្នក​តំណាង​រាស្ត្រ​នោះបានបោះបង់អាសនៈរបស់ខ្លួនចោល។​ លោក​បន្ត​ថា​​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​(គជប) ត្រូវជ្រើសរើសអ្នក​​តំណាង​រាស្ត្រដែល​មានសំឡេងឆ្នោត​របស់គណបក្សនយោបាយផ្សេងទៀតមក​ដាក់ជំនួសវិញ នៅ​ពេល​​គណបក្ស​នយោយបាយ​មិន​ចូល​រួម​ប្រជុំ​​សភាក្រោយ​ការ​បោះឆ្នោត។​
រហូត​មក​ដល់​ពេល​នេះ ក្រុម​ការងារ​វិសោធន​កម្ម​ច្បាប់​បោះឆ្នោត​​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា និង​គណបក្ស​សង្រ្គោះជាតិបាន​សម្រេច​កំណត់​ហេតុ​រួម​គ្នាមួយ​ ដោយ​ក្នុង​នោះ​ដាក់​មាត្រា​ចំនួន​១០​ដែល​មិន​ទាន់​ឯកភាពគ្នា​ទៅ​ថ្នាក់​ដឹកនាំកំពូល​ដើម្បី​សម្រេច។​ ក្រុម​ការងារគណបក្ស​ទាំង​២​​​បានពិភា​ក្សា​១៣៨មាត្រា​ ហើយ​ចំណុច​ដែល​​ក្រុម​ការងា​រនៃ​គណបក្ស​ទាំងពីរ​បាន​ឯកភាព​គ្នា​រក្សា​ខ្លឹមសារដើម​មាន​ចំនួន​១១០​មាត្រា។ ​ចំណុច​ដែល​​​ក្រុម​ការងារ​នៃ​គណបក្ស​ទាំង២​បាន​ឯកភាពគ្នា​កែ​សម្រួល​ខ្លឹម​សារ​មាន​ចំនួន​១៨មាត្រា ស្មើ​នឹង​៣០​ចំណុច និង​១០​មាត្រា​ ស្មើនឹង​​១០​ចំណុច​ ​មិន​ទាន់​ឯកភាពគ្នានៅ​ឡើយ​ទេ​។​
គួរ​រំឮកថា​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះជាតិ បាន​សម្រេច​កិច្ច​ព្រម​ព្រៀង​នយោបាយ​មួយ​កាល​ពី​ថ្ងៃ​ទី​២២ ​ខែ​កក្កដា ឆ្នាំ​២០១៤ ដោយ​ឯកភាព​គ្នា​ក្នុង​ការ​កែ​ទម្រង់​ការ​បោះឆ្នោត ដើម្បីធានា​ថា​ការ​បោះឆ្នោត​លើក​ក្រោយ​អាច​ទុក​ចិត្ត​បាន​ និង​ពុំមាន​ការ​តវ៉ា​ពី​គណបក្ស​នយោបាយ​ផ្សេង​ទៀត​៕ 
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

2 comments:

Anonymous said...

CNRP is simply losing its popularity day by day.
The door to free ourselves is far from reality. You CNRP leaders should be strong,resolute and charismatic. You should not talk or find solution with Say Keng,because he is just Hun'dog,and Hun is Hanoi'dog.

Just like Sihanouk,he did not understand how Hanoi'mechanism work. Sihanouk left the nation completely in Hanoi'traps.

Just learn from Ho and Le Duc To of their strategy why they didn't not want peace agreement in 1973 with Herry Kissinger?

Our motherland is in critical position,it is like in the jaw of crocodile, if we don't fight to free from the jaw, we will be dead. A nother words,if we keep going to live along with these traitors,we are simply putting ourselves in prison.

World history in the last 2,000 years has shown us that there is no dictator giving up their power without a fight.

True Khmer

Anonymous said...

The simple truth is, if you want to be a successful entrepreneur, innovator or business leader, you have to break from the herd and think and act differently. Yes, it takes courage, strength and discipline to overcome the powerful programming of your limbic system and the spiral of silence, but that is what it takes to lead.

You can’t lead the herd and be part of the herd at the same time. Biology doesn’t work that way. You’re either a leader or a follower. Simple as that . Mike