A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 30 May 2015

ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ដាក់​លិខិត​សុំ​ឲ្យ​លោក វ៉ា គឹមហុង បំភ្លឺ​រឿង​ផែនទី


ដោយ ប្រាជ្ញ ចេវ
2015-05-29 rfa


លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បង្ហាញ​ផែនទី​ប្រទេស​កម្ពុជា។
RFA/Uon Chhin

លិខិត​មួយ​ច្បាប់​របស់​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដល់​ដៃ​ប្រធាន​រដ្ឋសភា​ហើយ ដើម្បី​ស្នើសុំ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល បង្ហាញ​ផែនទី​ប្រើប្រាស់​សព្វថ្ងៃ និង​នីតិវិធី​នៃ​ការ​បោះ​បង្គោល​ព្រំ​ដែន​កម្ពុជា-វៀតណាម។

ទោះ​បែប​នេះ​ក្តី  លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ដែល​ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ស្នើសុំ​ឲ្យ​ឆ្លើយ​បំភ្លឺ ពុំ​ទាន់​ប្រតិកម្ម​យ៉ាង​ណា​នៅ​ឡើយ​ទេ ដោយ​លោក​បញ្ជាក់​ថា រង់ចាំ​មើល​សំណើ​លិខិត​ជា​មុន​សិន។

តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនីវណ្ណ ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី​២៩ ខែ​ឧសភា នេះ​ថា តាម​បទបញ្ជា​ផ្ទៃក្នុង​សភា លិខិត​ស្នើសុំ​របស់​តំណាង​រាស្ត្រ គឺ​ប្រធាន​រដ្ឋសភា គឺ​តែងតែ​ចុះ​ហត្ថលេខា​អនុញ្ញាត​តាម​សំណើ។ លោក ម៉ៅ មុនីវណ្ណ ឲ្យ​ដឹង​ទៀត​ថា ជា​គោលការណ៍ នៅ​ពេល​លិខិត​នោះ​ផ្ញើ​ចេញ​បាន​មួយ​សប្ដាហ៍ មន្ត្រី​រដ្ឋាភិបាល​ត្រូវ​តែ​ឆ្លើយ​តប៖ «ច្បាប់​ឲ្យ​តែ​ស្នើ​ទៅ​ប្រធាន​រដ្ឋសភា មិន​ជំទាស់​ទេ។ បើ​គាត់ (លោក វ៉ា គឹមហុង) មិន​បង្ហាញ​ផែនទី មិន​បង្ហាញ​ការ​បោះ​បង្គោល​ព្រំដែន​ទេ មាន​ន័យ​ថា គាត់​កុហក​ប្រជាពលរដ្ឋ​ខ្មែរ»។



លិខិត​នោះ​សុំ​ឲ្យ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ផ្តល់​ផែនទី​ប្រើប្រាស់​សព្វថ្ងៃ​ដែល​មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​បាន​អះអាង​ថា ជា​ផែនទី​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ មាន​មាត្រដ្ឋាន ១/១០០០០០ នោះ និង​ពន្យល់​ពី​នីតិវិធី​នៃ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម។

យ៉ាង​ណា​ក៏ដោយ​ចុះ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ពុំ​ទាន់​ឆ្លើយ​តប​យ៉ាង​ណា​នៅ​ឡើយ​ទេ ព្រោះ​លោក​រង់ចាំ​មើល​សំណើ​លិខិត​ជា​មុន​សិន។

លោក ម៉ៅ មុនីវណ្ណ អះអាង​ម្តង​ហើយ​ម្តង​ទៀត​ថា ប្រសិន​បើ លោក វ៉ា គឹមហុង មិន​ឆ្លើយ​តប​នឹង​សំណើ លោក​នឹង​រក​តំណាង​រាស្ត្រ​ចំនួន ១៣​រូប ដើម្បី​កោះ​ហៅ​មក​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភា ហើយ​បើ លោក វ៉ា គឹមហុង នៅ​តែ​មិន​ព្រម​មក​ទៀត ក្រុម​តំណាង​រាស្ត្រ​នឹង​ធ្វើ​ញត្តិ​បន្ទោស៕

1 comment:

Kim Ea said...

Don't you dare to summon me to answer you Question. I am not work under Khmer congress of to day, i work direct from Vietnam government out of your jurisdiction . Oh ! by the way you are not in my political party too.