A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 26 June 2015

Cambodians must be united to resolve border issues with neighboring countries ខ្មែរ​ត្រូវ​រួមគ្នា​ជា​ធ្លុង​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេសជិតខាង

(ចុះ​ផ្សាយ​នៅ​ថ្ងៃ   25-06-2015,) |  ដោយ : សច្ចវិទូ          
រូបភាព

ភ្នំពេញ៖ ទំនាស់​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​ជាមួយ​ប្រទេសជិតខាង​របស់ខ្លួន ធ្លាប់​កើតមាន​តាំងពី​យូរ​មកហើយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន ជាពិសេស ទំនាស់​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​ជាមួយ​ប្រទេស​វៀតណាម​និង​ប្រទេស​ថៃ ដែល​បាន​កើតឡើង​តាំងពី​សម័យ​អាណានិគមនិយម​បារាំង។ រហូតមកដល់​សព្វថ្ងៃ​នេះ កម្ពុជា​បាន​បាត់បង់​ទឹកដី​របស់ខ្លួន​ចំនួន២១ខេត្ត​ទៅខាង​វៀតណាម និង១២ខេត្ត​ទៅខាង​ប្រទេស​ថៃ។ ក្នុង​បញ្ហា​ព្រំដែន​សព្វថ្ងៃនេះ រដ្ឋាភិបាល​កម្ពុជា គណបក្សនយោបាយ និង​ប្រជាពលរដ្ឋ​ខ្មែរ សុទ្ធតែ​បាន​សម្ដែង​ការខឹង​សម្បារ​យ៉ាងខ្លាំង និង​ចាត់វិធានការផ្សងៗតាម​តួនាទី​របស់ខ្លួន។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​យើង​បាន​មើលឃើញថា ខ្មែរ​យើង​ហាក់ដូចជា​មិនទាន់​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ប្រឆាំង​ជាមួយ​សត្រូវ​រួម​របស់ខ្លួន​នៅឡើយ​ទេ។


ជាក់ស្ដែង ក្នុងពេលថ្មីៗនេះ ពេលដែល​ប្រទេស​វៀតណាម បាន​ជីក​ស្រះ​ចំនួន​ប្រាំបី​នៅលើ​ទឹ​ដី​កម្ពុជា ក្នុងស្រុក​អូរ​យ៉ា​ដាវ​ខេត្តរតនគិរី និង​សង់​ប៉ុស្តិ៍​យាម​របស់ខ្លួន​នៅក្នុង​ទឹកដី​ខេត្តកណ្ដាល​ជាដើម​រដ្ឋាភិបាល​កម្ពុជា បាន​ផ្ញើ​កំណត់​ទូត​ជា​បន្តបន្ទាប់​ចំនួន​បី​ដើម្បី​តវ៉ា​ការរំលោភបំពាន​នេះ។ប៉ុន្តែ រហូតមក​ទល់នឹង​ពេលនេះ ភាគី​វៀតណាម មិនទាន់បាន​ឆ្លើយតប​នៅឡើយ​ទេ។ កន្លងមក រដ្ឋាភិបាល​កម្ពុជា ក៏​ធ្លាប់​ផ្ញើ​កំណត់​ទូត​ប្រមាណ​ចំនួន១០រួចមកហើយ ដើម្បី​តវ៉ា​ការរំលោភបំពាន​ទឹកដី​ពី​ភាគី​វៀតណាម​នៅ​កន្លែងផ្សេងៗទៀតផង​ដែរ។ ប៉ុន្តែ ភាគី​វៀតណាម មិនទាន់​ដែល​បាន​ឆ្លើយតប​ជា​វិជ្ជមាន​ចំពោះ​ការតវ៉ា​របស់​រដ្ឋាភិបាល​កម្ពុជា​នៅឡើយ​ដែរ។ការ​មិនបាន​ឆ្លើយតប​ពី​ភាគី​វៀតណាម​នេះ ប្រហែលជា​វៀតណាម យល់ថា​ខ្លួន​ជា​ប្រទេស​ធំ​និង​ខ្លាំង​ជាង​កម្ពុជា ហើយ​ការតវ៉ា​របស់​ភាគី​កម្ពុជា ក៏​មិនសូវ​រឹងមាំ​ដែរ។

ក្នុងស្ថានភាព​បច្ចុប្បន្ន​នេះ យើង​ក៏បាន​សង្កេតឃើញ គណបក្សនយោបាយ សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ខ្មែរ បាន​សម្ដែង​ប្រតិកម្ម​របស់ខ្លួន​ចំពោះ​ភាគី​វៀយ​ណា​ម ដូចជា ការបង្ហាញ​ជំហរ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឱ្យ​ភាគី​វៀតណាម​គោរព​បូរណភាព​ដែនដី​របស់​កម្ពុជា និង​ការចុះ​ទៅដល់​កន្លែងកើតហេតុ​ដើម្បី​ពិនិត្យ​ទីតាំង​ដែល​ត្រូវ​រំលោភបំពាន​ជាដើម។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ​ក៏​សមាសភាព​ខាងលើនេះ ជាពិសេស បក្សប្រឆាំង​និង​បក្ស​កាន់អំណាច មិនទាន់​រួបរួមគ្នា​ជា​ធ្លុង​មួយ​ដើម្បី​ប្រឆាំងនឹង​សត្រូវ​រួម​ទេ ពួកគេ​បែរជា​ព្យាម​យាម​ទំលាក់​ក​ហុ​ស​និង​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ថា កំពុង​ព្យាយាម​កេងចំណេញ​ខាង​នយោបាយ​ពី​ជម្លោះព្រំដែន​នេះ​ទៅវិញ។

ក្នុងនាម​អ្នកវិភាគ​សង្គម យើង​យល់ថា ប្រសិនបើ កម្ពុជា​ចង់​ទាមទារ​ទឹកដី​ដែល​បាន​បាត់បង់​ទាំងនោះ​មកវិញ ឬ​យ៉ាងហោចណាស់ ការពារ​បូរណភាព​ទឹកដី​ដែល​បានកំណត់​ក្នុង​ផែនទី​ផ្លូវការ​របស់​កម្ពុជា​សព្វ​ថ្ងៃ​ខ្មែរ​គ្រប់​សមាសភាព ដែល​រួមមាន​គណបក្សនយោបាយ សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ខ្មែរ ត្រូវ​រួមគ្នា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា រិះរក​វិធីល្អៗសព្វបែបយ៉ាង ដើម្បី​ការពារ​បូរណភាព​ទឹកដី ឬ​ប្រឆាំងនឹង​ស​ត្រូ​ប​រួម ដែល​តែង​ត​ព្យាយាម​ចង់​ឈ្លានពាន​ទឹកដី​របស់​យើង​មិន​ឈប់ឈរ។ យើង​យល់ថា ពេលនេះ សមល្មម​ដែល​ខ្មែរ​គ្រប់ភាគី ឈប់​ឈ្លោះ​គ្នា​ពី​ព្រោះតែ​អំណាច​ហើយ។ ផ្ទុយទៅវិញ យើង​ត្រូវតែ​ត្រូវ​បើក​ចិត្ត​ឱ្យ​ទូលាយ អង្គុយ​ជជែក​គ្នា ធ្វើការ​ជាមួយគ្នា ដោយ​យក​ព្រះរាជ​បណ្ដាំ​របស់​អតីត​ព្រះមហាវីរក្សត្រ នរោត្តម សីហនុ, បណ្ដាំ​របស់ សម្ដេច ជា ស៊ីម ដែលមាន​ខ្លឹមសារ​សង្ខេប​ថា...បើ​ខ្មែរ​សាមគ្គី​គ្នា ខ្មែរ​ខ្លាំង និង​ឈ្នះសត្រូវ​គ្រប់ទិសទី និង​គតិបណ្ឌិត​របស់ ព្រះបាទ​ជ័យវរ្ម័ន​ទី៧ ដែល​លើកឡើងថា «ទុក្ខលំបាក​របស់​រាស្ត្រ គឺជា​ទុក្ខលំបាក​របស់​មហាក្សត្រ(អ្នកដឹកនាំ)...»ជាដើម។

ផ្ដើមចេញពី​ព្រះរាជ​បណ្ដាំ, បណ្ដាំ និង​គតិបណ្ឌិត​របស់ ព្រះមហាក្សត្រ​និង​អ្នកដឹកនាំ​ខ្មែរ ព្រមទាំង​ផ្អែកលើ​ការពិចារណា​របស់​យើង យើង​យល់ថា ខ្មែរ​គ្រប់ភាគី និង​គ្រប់​សមាសភាព ត្រូវតែ​រួមគ្នា បំពេញការងារ​ជាមួយគ្នា​តាម​ភារកិច្ចរៀងៗខ្លួន ដោយស្មោះ​ត្រង់ និង​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ តាម​ជំហាន​ទាំងបី​ដូចខាងក្រោម៖ 

1.    ការប្រមូល​កម្លាំង​សរុប ទាំង​រដ្ឋាភិបាល បក្សនយោបាយ(បក្សប្រឆាំង​និង​បក្ស​ដទៃទៀត) សង្គម​ស៊ីវិល​ក្នុង​និង​ក្រៅប្រទេស​ដែល​ធ្វើការ​ទាក់ទង​នឹង​បញ្ហា​ព្រំដែន ស្ថាន​ប័ន​ស្រាវជ្រាវ និង​បញ្ញវន្ត​ពាក់ព័ន្ធ​មួយចំនួន​ដូចជា ប្រវត្តិវិទូ ទស្សនវិទូ ភូមិវិទ្យា​វិទូ វិទ្យាសាស្ត្រ​នយោបាយ​វិទូ អ្នកច្បាប់​អន្តរជាតិ សង្គម​វិទូ បុរាណវត្ថុវិទូ និង​អ្នកជំនាញ​ខាង​ព្រំដែន ជាដើម) ដើម្បី​ប្រមូលយក​ពុទ្ធិ ទ្រឹស្ដី​គំនិត ទស្សនៈ យុត្តិកម្ម ទឡ្ហីករណ៍ និង​បទពិសោធល្អៗ សម្រាប់​កំណត់​អត្តសញ្ញាណ​នៃ​បញ្ហា វិសាលភាព​នៃ​បញ្ហា ផលប៉ះពាល់ និង​ដំណោះស្រាយ​នៃ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​របស់​កម្ពុជា។

2.    ការសិក្សា​ស្រាវជ្រាវ​លម្អិត​អំពី ប្រវត្តិ​នៃ​បញ្ហា​ព្រំដែន ប្រមូល​ឯកសារ​ប្រវត្តិសាស្ត្រ ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​ដទៃទៀត ដូចជា ផែនទី កិច្ចព្រមព្រៀង សន្ធិសញ្ញា កតិកាសញ្ញា សាលក្រម សាលដីកា អនុស្សរណៈ​នៃ​ការយោគយល់...សម្រាប់​ធ្វើជា​មូលដ្ឋាន​ក្នុងការ​តស៊ូ​មតិ និង​ការតវ៉ា​តាម​រូបភាពផ្សេៗទៀត ទាំង​ខាង​ប្រវត្តិសាស្ត្រ បច្ចេកទេស ជំនាញ និង​ផ្លូវច្បាប់។ល។ 

3.     កំណត់​ជំហរ យន្តការ នីតិវិធី វិធានការ និង​ដំណាក់កាល​នៃ​ការដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេសជិតខាង។ក្នុងនោះ​យើង​ត្រូវ​ស​ម្រ​ច​ថា តើ​ជំហរ​របស់​យើង​យ៉ាងម៉េច? តើ​យើង​ត្រូវ​ចេញដំណើរ​ពី​ណា​មុន? តាម​រូបភាព​ណា? កម្រិតណា?...ឧទាហរណ៍៖ ចេញពី​ការផ្ញើ​កំណត់​ទូត ជូន​ភាគី​រំលោភ ទៅដល់​ការ​ការសុំ​អន្តរាគមន៍​ពី​អាស៊ាន...និង​ចុងក្រោយ​ប្ដឹងទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ជាដើម។

យើង​ជឿថា ប្រសិនបើ ខ្មែរ​ទាំងអស់​រួបរួម​គ្នា ធ្វើការ​ជាមួយគ្នា​ដោយស្មោះ​ត្រង់ មិន​កេងចំណេញ​ខាង​នយោបាយ មិន​ធ្វើ​ប្រជាភិថុតិ​លើ​បញ្ហា​ព្រំដែន ហើយ​បាន​បំពេញការងារ​ដោយ​អនុលោម​តាម​ជំហាន​ទាំងបី​ដូចដែល​បានលើកឡើង​ខាងលើ​នោះ ប្រទេសជិតខាង​ពិតជា​មិនអាច​ធ្វើ​អ្វី​យើង​បាន​តាម​ចិត​ចង់​របស់គេ​ទេ ទាំង​បញ្ហា​ព្រំដែន​និង​បញ្ហាផ្សេងៗទៀត។ 

ចំពោះ​បូរណភាព​ទឹកដី​វិញ បើទោះបីជា​យើង​មិនអាច​ទាមទារ​ទឹកដី​ដែល​យើង​បាប​បាត់បង់​ក្នុង​អតីត​កាលនោះ​មកវិញ​ក៏ដោយ ក៏​យើង​អាច​រក្សា​ទឹកដី​ដែលមាន​ក្នុង​ផែនទី​ផ្លូវការ​របស់​យើង​ដែល​តម្កល់ទុក​នៅ​អង្គការសហប្រជាជាតិ​ដែរ ឱ្យតែ​រដ្ឋាភិបាល​ពិតជា​ស្រឡាញ់​ទឹកដី មាន​អធិបតេយ្យភាព​ពេញលេញ និង​បើក​ចិត្ត​ទូលាយ​ធ្វើការ​ជាមួយ​សមាសភាព​ដទៃទៀត។ ឯ​បក្សនយោបាយ​និង​សមាសភាព​ដទៃទៀត ក៏​ត្រូវតែ​បង្ហាញ​ជំហរ​ស្រឡាញ់​បូរណភាព​ទឹកដី​ពិតប្រាកដ​និង​មិនត្រូវ​ឆ្លៀត​កេងចំណេញ​ខាង​នយោបាយ​អំពី​ការងារ​នេះដែរ។ ផ្ទុយទៅវិញ ប្រសិនបើ​ខ្មែរ​គ្រប់​សមាសភាព​នៅតែ​បន្ត​បែកបាក់​គ្នា និង​នៅតែ​ឆ្លៀត​កេងចំណេញ​ពីគ្នា​ទៅវិញទៅមក​ពីព្រោះ​តែ​អំណាច ក្នុងពេល​អនាគត ខ្មែរ​នឹង​នៅតែ​បន្ត​បាត់បង់​ទឹកដី ហើយ​ទីបំផុត​សូម្បីតែ​រក​ទីតាំង​ក្នុង​ទឹកដី​របស់ខ្លួន​សម្រាប់​ឈ្លោះ​គ្នា​ក៏​គ្មាន​ដែរ ដូចជា​ប្រទេស​ចម្ប៉ា​ជាដើម៕

4 comments:

RealKhmer said...

KHMER, "BE AWARE OF YUON"

In recent months there are countless of "FATAL AUTOMOBILE ACCIDENT" involving our Khmer people all over the country. Don't get me wrong, every country has auto accident and occasionally involve fatal accident. It appears in recent months, that Khmer has the most "Road Traffic Accident's Death" in the world. And maybe a conspiracy by foreigners to continue the extinction of Khmer race.

Most accident involved large vehicles, large trucks, semi-truck, large bus, and large passenger bus that carry Khmer people, and frequently driven by Yuon national, all over our country. Those large vehicle usually involved in an accident with motor bikes, bicycles, pedestrians, family vehicles, and all other smaller vehicles that normally carry Khmer people.

The rate of Traffic Accident's Death in our country is very alarming, and the drivers of those large vehicles are foreigners (Yuon).

I don't want to say that those Fatal Accidents are "Intentional", but "Very Suspicious"....

My fellows Khmer, please "Be Aware".

Anonymous said...

Begin of Drgunzet's comment.

In replying to:
"Anonymous RealKhmer said...
KHMER, "BE AWARE OF YUON"

In recent months there are countless of "FATAL AUTOMOBILE ACCIDENT"
27 June 2015 at 03:36
-----------------------
In regard to the accident happened in May 2015, I checked the news: Some Cambodian news reported the bus driver to be Vietnamese; some other Cambodian news reported the bus driver to be Khmer. All non-Cambodian news, the International news, including Chinese news reported the driver to be Khmer.

Now, the expat folks on Khmer440 website was wondering why a Khmer bus company with a bus register in Phnom Penh would hire a Vietnamese driver? Read here and see the picture of the bus with it's license plate:

http://www.khmer440.com/chat_forum/viewtopic.php?f=14&t=49394&start=15

The bus were not carrying any passenger, but only the smuggled goods (to avoid Cambodian tax). This Cambodian bus company is well known to on the same route carrying smuggling good from Vietnam into Cambodia.

-Drgunzet-

P.S. It's happening again. Some bad Khmer do horrible things against other Khmer then blame Vietnam. If you are too stupid to be duped by the bad Khmer then you really don't deserve to exist. Please make room for better humans to draw resource from Cambodia's land. Say, let's bring in the Swedes.

Sweden has a population of 5 million or 1/3 of Cambodia's 15 million. Yet, Sweden can produce superior jet fighter such as the JAS-39 Gripen. Sweden also has two famous automobile companies, SAAB and Volve.

I don't think Khmer can ever match the Swede. NEVER!

RealKhmer said...

KHMER, ALWAYS "BE AWARE OF YUON", NEVER PUT YOUR GUARD DOWN WHEN IT COMES TO YUON. Always anticipate dirty new tricks from Yuon.

Anonymous said...

look at the ugly vietnamese polices and soldiers they are so dump and inferior how come Drgunzet said his yuon guys are superior handsome and light skin but after i see this pics it make me vomit but i know it is normal that dirty vietnamese always lie and talk big to cover or hide their flat assy.