A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 29 September 2015

សង្គម​ស៊ីវិល​រិះគន់​អំពី​ការ​លើក​កម្ពស់​សមភាព​យេនឌ័រ​នៅ​កម្ពុជា

សង្គម​ស៊ីវិល​រិះគន់​អំពី​ការ​លើក​កម្ពស់​សមភាព​យេនឌ័រ​នៅ​កម្ពុជា
ដោយ សេក បណ្ឌិត
2015-09-28 rfa
អ្នកស្រី ធីតា ឃិះ (ឆ្វេង) នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ និង​ជា​ប្រធាន​គណៈកម្មាធិការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។
RFA
(((

School of Vice: It took me quite a while to decipher '​យេនឌ័រ' and what it means! I'm still not entirely certain, but I assume it refers to the English word: 'gender'. If so, isn't there an equivalent word in Khmer for 'gender'? 

)))

លោក ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ថ្នាក់ដឹកនាំ​ពិភពលោក​ថា កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​បណ្ដា​ប្រទេស​សមាជិក​នៃ​អង្គការ​ សហប្រជាជាតិ ក្នុង​ការ​លើក​កម្ពស់​សមភាព​យេនឌ័រ និង​សិទ្ធិ​អំណាច​ស្ត្រី​នៅ​ក្នុង​សង្គម។

​ចំណែក​ខាង​ មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​លើក​កម្ពស់​សិទ្ធិ​ ស្ត្រី​វិញ​បង្ហាញ​ថា ជា​គោលការណ៍ គឺ​ឃើញ​មាន​ភាព​ល្អ​ប្រសើរ ប៉ុន្តែ​ជា​លទ្ធផល​នៃ​ការ​អនុវត្ត​ជាក់ស្ដែង​កម្ពុជា នៅ​មាន​ការ​ខ្វះ​ចន្លោះ​ច្រើន និង​នៅ​ឃ្លាតឆ្ងាយ​ពី​គោលដៅ​សហស្សវត្ស​របស់​អង្គការ​សហប្រជាជាតិ​ដែល​បាន​ ដាក់​ចេញ​ឲ្យ​ប្រទេស​ជា​សមាជិក​អនុវត្ត​ក្នុង​រយៈពេល ១៥​ឆ្នាំ​កន្លង​មក។

មន្ត្រី ​សង្គម​ស៊ីវិល​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​ពី​គោលការណ៍​នៃ​ការ​ចូលរួម​សកម្ម​ លើ​កិច្ចការ​លើក​កម្ពស់​សមភាព​យេនឌ័រ​នៅ​កម្ពុជា ប៉ុន្តែ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​លើ​ការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព។ ការ​ស្នើ​បែប​នេះ ដោយសារ​កន្លង​មក​មាន​តែ​ការ​លើក​ឡើង​នូវ​គោលការណ៍ ចំណែក​ការ​អនុវត្ត​នៅ​មាន​ចំណុច​អវិជ្ជមាន​ច្រើន។

ប្រធាន​ អង្គការ​សីលការ អ្នកស្រី ធីតា ឃិះ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៨ កញ្ញា ថា ជា​ទូទៅ​រដ្ឋាភិបាល​តែងតែ​ខិតខំ​ប្រឹងប្រែង​បង្ហាញ​នូវ​យន្តការ​នានា​ដើម្បី ​លើក​ស្ទួយ​នូវ​សិទ្ធិ​អំណាច​របស់​ស្ត្រី ប៉ុន្តែ​មាន​ការ​ខ្វះខាត​លើ​កិច្ច​សហប្រតិបត្តិការ​រវាង​គ្នា​នឹង​គ្នា ជាពិសេស​វាង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​នៅ​មាន​បញ្ហា​ច្រើន៖ «»។

លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា បាន​ចូលរួម​កិច្ចប្រជុំ​មេដឹកនាំ​ពិភពលោក ស្ដីពី​សមភាព​យេនឌ័រ និង​ការ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​នៅ​ទីក្រុង​ញីវយ៉ក សហរដ្ឋអាមេរិក។ ​ក្នុង​កិច្ចប្រជុំ​នោះ លោក​បាន​ថ្លែង​សន្ទរកថា​ជិត ៦​នាទី ស្ដីពី​កម្ពុជា ចូលរួម​ជាមួយ​បណ្ដា​ប្រទេស​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ ក្នុង​ការ​អនុវត្ត​គោលនយោបាយ យុទ្ធសាស្ត្រ កម្មវិធី និង​ផែនការ​សកម្មភាព​នានា សំដៅ​លើកកម្ពស់​សមភាព​យេនឌ័រ និង​សិទ្ធិ​អំណាច​ស្ត្រី។

​លោក​អះអាង​ថា ក្នុង​ការងារ​នេះ កម្ពុជា​សម្រេច​បាន​នូវ​វឌ្ឍនភាព​ជា​ច្រើន​តាម​វិស័យ​សំខាន់ៗ។ ក្នុង​ឱកាស​នោះ​ដែរ លោក​ក៏​បាន​ប្រកាស​ដែរ​ថា ឆ្នាំ​២០១៥ គឺ​ជា​ឆ្នាំ​ប្រវត្តិសាស្ត្រ​សម្រាប់​ពន្លឿន​វឌ្ឍនភាព​ឆ្ពោះ​ទៅ​រក​សមភាព​ យេនឌ័រ និង​ការ​លើក​កម្ពស់​សិទ្ធិ​អំណាច​ស្ត្រី៖ «»។

​ ប៉ុន្តែ​មុន​ការ​ថ្លែង​សារ​នេះ​ប្រហែល​ជា​ជាង​មួយ​ខែ​មុន លោក ហ៊ុន សែន បាន​ព្រមាន​ធ្ងន់ៗ ដោយ​ប្រើ​ពាក្យ​អសុរោះ​លើ​ស្ត្រី​ម្នាក់​ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ​ចំ ដោយ​ហៅ​ថា "មីស្រី" ហើយ​ថែម​ទាំង​បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​ស្ត្រី​រូប​នោះ​ឲ្យ​បាន​ ទៀត​ផង៖ «»។

​លោក​ថ្លែង​បែប​នេះ កាល​ពី​​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៥ ពាក់ព័ន្ធ​នឹង​រឿង​ផ្ទុះ​អំពើ​ហិង្សា​នៅ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។ សម្ដី​របស់​លោក​នាយករដ្ឋមន្ត្រី​បែប​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល​ប្រតិកម្ម​តប និង​រិះគន់​ធ្ងន់ៗ​ជុំវិញ​ការ​លើក​ឡើង​នេះ។

ទោះ​យ៉ាង​ណា​ ក្តី មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​នូវ​តម្លាភាព ឬ​សមភាព​រវាង​គោលការណ៍ និង​ការ​អនុវត្ត​ជាក់ស្ដែង​នោះ ឲ្យ​ល្អ​ពិតប្រាកដ​សម្រាប់​សមភាព​យេនឌ័រ និង​ការ​លើក​កម្ពស់​សិទ្ធិ​អំណាច​ស្ត្រី​ឲ្យ​បាន​ស្មើ​ភាព​គ្នា និង​គ្មាន​ការ​រើសអើង៕

No comments: